ដើម កំណើត នៃ ទឹ ក ដី ខ្មែរ

Monday, May 16, 2011

សម័យ​បុរេ​ប្រវត្តិ​នៃ​ប្រទេស​ខ្មែរ មាន​កំណើត​នៅ​សម័យ​យុគ​ថ្ម​រំលីង​ដែល​មាន​អាយុ​កាល​ជាង​២០០០​ឆ្នាំ មក​ទល់​នឹង​សត​វត្ស​ទី១​នៃ​គ្រិស្ត​សក​រាជ។ ប្រទេស​ខ្មែរ​កកើត​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ ព្រោះ​មាន​ប្រវត្តិ​សាស្ត្រ​ជាមូល​ដ្ឋាន​ជាតិ ឬ​អត្ត​សញ្ញាណ​ជាតិ​របស់​ខ្លួន ដូច​ជា​ភាសា សាសនា ប្រពៃណី ទំនៀម​ទំលាប់​និង​អត្ត​ចរិក​ជា​ភស្តុ​តាង​រហូត​ដល់​សព្វ​ថ្ងៃ។ មុន​សតវត្ស​ទី១​នៃ​គ្រិស្ត​សករាជ ខ្មែរ​យើង​បាន​ស្គាល់​សង្គម​យ៉ាង​ច្បាស់​លាស់ និង​មាន​ការ​វិវត្តន៍​ជា​និរន្តន៍​ដោយ​សមត្ថភាព​របស់​ខ្លួន​គ្រប់​សម័យ​កាល។

កាល​ពី​យូរ​លង់​មក​ហើយ​កន្លែង​នគរ​កម្ពុជា និង​ស្រុក​វៀត​ណាម​កូសាំង​ស៊ីន​សព្វ​ថ្ងៃ មាន​សុទ្ធ​តែ​ទឹក​សមុទ្រ ហើយ​ទន្លេ​មេគង្គ​គឺ​ទន្លេ​ធំ​ដែល​មាន​ប្រភព​ចេញ​មក​ពី​ភ្នំ​ទី​បេ​ប្រទេស​ ចិន ហូរ​នាំ​ដី​ល្បាប់​មក​ចាក់​បំពេញ​ឈូង​សមុទ្រ​នោះ​ក្នុង​មួយ​ឆ្នាំៗយ៉ាង​ ច្រើន​ឥត​គណនា។ ដូច​នេះ ឈូង​សមុទ្រ​នេះ​ក៏​ដុះ​ដី​បន្តិច​ម្តងៗ ក្លាយ​ជា​ដែន​ដី​មួយ។ កាល​បើ​មាន​ដែន​ដី​បែប​នេះ ក៏​មាន​មនុស្ស​ចូល​មក​តាំង​ទីលំនៅ​តាម​ដែន​ដី​នេះ​ជា​ហូរ​ហែរ​មក។

ឯកសារ​ខ្លះ​ទៀត​សរសេរ​ថា នគរ​ខ្មែរ​សម័យ​ដើម​មាន​ឈ្មោះ​ថា នគរ​គោក​ធ្លក ដោយ​សម័យ​ដី​ដុះ​នោះ ដុះ​បាន​ជា​ទួល​មួយ​ហៅ​ថា ទួល​គោក​ធ្លក ឬកោះ​គោក​ធ្លក ពីព្រោះ​មាន​ដើម​ធ្លក​មួយ​ដើម​ដុះ​នៅ​ទី​នោះ ហើយ​ដែល​សព្វ​ថ្ងៃ​គឺ​នៅ អង្គរ​បុរី ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ។
ជន​ជាតិ​ខ្មែរ​តែង​តែ​ហៅ​មាតុ​ភូមិ​របស់​ខ្លួន​ថា [ទឹកដី]។ ព្រោះ​នៅ​កម្ពុជា​យើង ទឹក និង​ដី លាយ​គ្នា​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ទាំង​អស់។ ដូច​យើង​ឃើញ​ស្រាប់​ហើយ នៅ​កម្ពុជា​យើង​មាន​ទន្លេ ស្ទឹង ព្រែក បឹង​បួរ ពាស​ពេញ​ផ្ទៃ​ប្រទេស។
មាន​ភស្តុ​តាង​ជា​ច្រើន​បង្ហាញ​ថា ខ្មែរ​ជា​ជាតិ​មាន​ចំណាស់​ជាង​គេ បាន​កកើត​ឡើង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នេះ ហើយ​មាន​ជីវិត​ស្ថិត​ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នៅ​លើ​ទឹកដី​ដែល​ដូន​តា​ ខ្លួន​បាន​កសាង​ទុក​ជា​កេរ​ដំណែល។ ជា​យូរ​លង់​ណាស់​មក​ហើយ តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ក្នុង​នោះ​មាន​ខ្មែរ មាន​អរិយ​ធម៌​ពិសេស​ផ្ទាល់​តាំង​ពី​មុន​ចិន និង​ឥណ្ឌា​ចូល​ស្រុក​ម៉្លេះ។
ចំណែក​ជន​ជាតិ​ដទៃ​ទៀត​ដែល​បាន​មក​រស់​នៅ នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ដី​គោក​សព្វ​ថ្ងៃ គឺ​ជា​អ្នក​ជិត​ខាង​របស់​ខ្មែរ ដែល​សុទ្ធ​តែ​បាន​មក​ដល់​តាម​ក្រោយ (លើក​លែង​តែ​ជន​ជាតិ​ចាម​ចេញ កើត​នៅ​ស.វ​ទី២) គឺ​ថា​បាន​ចូល​មក​ក្នុង​សម័យ​ប្រវត្តិ​សាស្រ្ត ដែល​គេ​អាច​ដឹង​បាន​ច្បាស់​លាស់​តាម​ឯកសារ​ផ្សេងៗ៖ ភូមា (សត​វត្ស​ទី៩) វៀត​ណាម (សត​វត្ស​ទី១០) ឡាវ​(សត​វត្ស​ទី​១៤) និង​សៀម​(សត​វត្ស​ទី​១៤)។

បើ​តាម​អ្នក​សិក្សា​អំពី​បុរាណ​វត្ថុ​បាន​អោយ​ដឹង​ថា ជន​ជាតិ​ដើម​ខ្មែរ​បាន​មក​កាន់​តំបន់​ឥណ្ឌូ​ចិន​ជាច្រើន​ក្រុម។ ក្រុម​ទី១​ឡើង​មក​ទិស​ខាង​ជើង​មក​ពី​ប្រជុំ​កោះ ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ម៉ាឡេ​ស៊ី និង​ឥណ្ឌូ​នេស៊ី។ ជន​ជាតិ​ទាំង​នេះមាន​សម្បុរ​ពណ៌​ត្នោត ហើយ​ប្រកប​មុខ​របរ​នេសាទ​ត្រី និង​ធ្វើ​កសិកម្ម។
មួយ​ក្រុម​ទៀត​ធ្វើ​ដំណើរ​ចុះ​មក​ខាង​ត្បូង មក​ពី​តំបន់​ទីបេ និង​ប្រទេស​ចិន។ ពួក​នេះ​មាន​សម្បុរ​ពណ៌​លឿង ពួក​គេ​មាន​ជំនាញ​ខាង​សិប្ប​កម្ម​លោហ​ធាតុ និង​មាន​ប្រពៃ​ណី​ផ្សាំង​សត្វ។

នៅ​ប្រហែល​ឆ្នាំ​៣៥០ មុន​គ្រឹស្ត​សក​រាជ មនុស្ស​ទាំង​ពីរ​ក្រុម​នេះ​បាន​មក​ជួប​ជុំ​គ្នា​នៅ​តំបន់​ឥណ្ឌូ​ចិន ហើយ​បាន​រស់​នៅ​លាយ​ឡំ​គ្នា​បង្កើត​បាន​ជា​ក្រុម​មនុស្ស​ថ្មី និង​មាន​វប្ប​ធម៌​ថ្មី​ផង​ដែរ។ ជន​ជាតិ​ខ្មែរ​ដែល​រស់​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ គឺ​ជា​ក្រុម​មួយ​នៃ​ក្រុម​មនុស្ស​ទាំង​នេះ។
ជន​ជាតិ​ខ្មែរ​ដើម​នេះ រស់​នៅ​ជា​ក្រុម​តូចៗ​តាម​ផ្លូវ​ទឹក។ ពួក​គេ​ប្រកប​របរ​នេ​សាទ ធ្វើ​កសិកម្ម និង​ចិញ្ចឹម​សត្វ​គោ ក្របី និង​ជ្រូក។ ពួក​គេ​ក៏​ធ្វើការ​ប្រមាញ់​សត្វ​ផង​ដែរ ដោយ​ប្រើ​ឧបករណ៍​ដូច​ជា​លំពែង ធ្នូ និង​ព្រួញ។

ខ្មែរ​ស្ថិត​នៅ​ក្នុង​អំបូរ “ខ្មែរ​មន”។ មុន​ពេល​ឥណ្ឌា​ចូល​ស្រុក​ខ្មែរ​មាន​ភាសា​ប្រពៃ​ណីទំនឿម​ទំលាប់ និង​វប្បធម៌​ប្រចាំ​ជាតិ​របស់​ខ្លួន​រួច​មក​ហើយ ប៉ុន្តែ​ក្រោយ​មក​ខ្មែរ​ក៏​ទទួល​យក​ឥទ្ធិពល​ឥណ្ឌា​បន្ថែម​ទៀត។ ពេល​នោះ​ខ្មែរ​មាន​រដ្ឋ​រួច​ហើយ ព្រោះ​ថា ធាតុ​សំខាន់​ៗ​របស់​រដ្ឋ​គឺ ទឹក​ដី មនុស្ស របប​គ្រប់​គ្រង និង​អធិប​តេយ្យ​ភាព ដែល​ធាតុ​ទាំង​អស់​នេះ​ខ្មែរ​មាន​សព្វ​គ្រប់​ទាំង​អស់។
នៅ​ក្នុង​សត​វត្ស​ទី១​នៃ​គ្រិស្ត​សក​រាជ អរិយ​ធម៌​ដំបូង​បាន​កើត​ឡើង​នៅ​កម្ពុជា។ អរិយ​ធម៌​នេះ​មាន​ឈ្មោះ​ថា នគរ​ហ្វូ​ណន។ នគរ​ខ្មែរ​ជំនាន់​ដើម​មាន​ឈ្មោះ​អាច​ហៅ​ថា ហ្វូ​ណន ឬ នគរ​ភ្នំ ក៏​បាន។ ចិន​ហៅ​ថា នគរ​​ហ្វូ​ណន រីឯ​ខ្មែរ​ហៅ​ថា នគរ​ភ្នំ។

ប្រទេស​ខ្មែរ​សម័យ​ដើម មាន​វិសាល​ភាព​ធំ​ធេង​ណាស់ ស្ថិត​នៅ​អាស៊ី​ភាគ​អគ្នេយ៍ នៅ​ចន្លោះ​ប្រទេស​ធំ​ពីរ​គឺ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន។ ប្រទេស​ខ្មែរ​មាន​ទន្លេ​មេគង្គ​ហូរ​កាត់ បឹង​ទន្លេ​សាប ដែល​ជា​ទឹក​ដី​ដ៏​ល្អ​បវរ​សម្បូរ​ទៅ​ដោយ​ជី​ជាតិ សម្រាប់​ជន​ជាតិ​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​កាល រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ផែនទី៖ ឥទ្ធិពលឥណ្ឌាមកលើប្រទេសកម្ពុជានៅសម័យដើម

សិលា ចារឹក វ៉ូ កាញ់ ជា របស់ ខ្មែរ

ថ្ងៃខែបញ្ចូល November 21st 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

សិលាចារឹក វ៉ូ កា ញ់ (២០០៨)

ភ័ព្វសំណាង​ធំធេង​មួយ​របស់​ប្រជាជន​ខ្មែរ​គឺ កេរ្តិ៍តំណែល​វប្បធម៌​ដ៏​លើសលុប​ដែល​បុព្វការី​ជន​របស់​ខ្លួន​បាន​បន្សល់ទុក មិន​គ្រាន់តែ​មាន​នៅ​កម្ពុជា ថៃ និង​ឡាវ (​លា​វ​)​នោះទេ គឺ​មាន​ទាំង​នៅ​វៀតណាម​ខាងត្បូង​ផងដែរ ។​វិសាលភាព និង​អធិរាជ​ភាព​នៃ​មរតក​វប្បធ៌ម​បុរាណ​ទាំងនោះ កាត់ថ្លៃ​ពុំ​បាន​ឡើយ ហើយ គឺ​សិល្បៈ​ស្ថាបត្យកម្ម និង​ផ្ទាំង​សិលាចារឹក​យ៉ាងច្រើន ចំនួន​មិន​តិច​ជាង ២០០០ ផ្ទាំង​នោះ​ហើយ ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ និង ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភព​មូលដ្ឋានគ្រឹះ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ។

ក៏​ប៉ុន្តែ​ក្នុង​ចំណោម​អត្ថបទ​សិលាចារឹក​(​ចារ​លើ​ថ្ម​) នា​សម័យ​បុរាណ​ទាំងនោះ មានតែ​សិលាចារឹក​វ៉ូ​កាញ់​ទេ ដែល​មាន​ចំណាស់​ចាស់​ជាងគេ ព្រោះ​ត្រូវបាន​ចារ​ឡើងជា​ភាសាសំស្ក្រឹត នា​ចុង​ស​.​វ​ទី​២ ដើម​ស​.​វ​ទី​៣ នៃ​គ​.​ស ដ៏​គួរ​ឲ្យ​មោទនៈ ។​
តាម​ខ្លឹមសារ​នៃ​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ភាសាសំស្ក្រឹត និង​ចារឹក​សាស្ត្រ បានដឹង​អំពី​ស្ថានភាព​សង្គម​-​វប្បធម៌​ខ្មែរ​ជាពិសេស វិស័យ​សាសនា​នៅ​ដើម​សម័យ​ប្រវត្តិសាស្ត្រ ហើយ​នៅ​ឆ្នាំ​១៩៦៨ ដោយ​លោក Filliozat បាន​សិក្សា​ឡើងវិញ​ដោយ​បាន​សើរើ​ខ្លឹមសារ​អត្ថបទ​ចារឹក​លើ​ថ្ម ដ៏​មាន​កេរ្តិ៍ឈ្មោះ​ខាងលើនេះ ។ ដូច្នេះ​ជា​ការចាំបាច់​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​កែរ​តម្រូវការ​បកប្រែ​ អត្ថបទ​សិលាចារឹក​នោះ​ឡើង​វិញ ឲ្យទាន់​ស្ថានភាព​នៃ​ដំណឹង​ថ្មី ស្តី​ពី​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អក្សរពង្រីក

ចំណុច​មួយទៀត​គឺ ពីមុន​មាន​អ្នកស្រាវជ្រាវ​មួយចំនួន​និយាយថា សិលាចារឹក​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​ចាម តែ​ក្រោយ​ពី​ការស្រាវជ្រាវ​ដ៏​ល្អិតល្អន់ ដោយ​លោក Filliozat ទើប​យើង​ដឹងថា ជា​របស់​ខ្មែរ ។ ផ្ទាំង​សិលាចារឹក​បុរាណ​នេះ​សំខាន់​ណាស់ ព្រោះ​មាន​ប្រយោជន៍​សម្រាប់​ខេ​មរ​ជាតិ ។ គឺ​ដោយ​មូល​ហេតុនេះហើយ​បានជា​ខ្ញុំ​គិតថា នឹង​លើក​យក​ឯកសារ​នេះ​មក​បង្ហាញ​ជូន ម្យ៉ាង​ទៀត​គឺ​ដោយសារ​មាន​ទំនាក់ទំនង នឹង​ជំនឿ​សាសនា​ខ្មែរ ។ ខ្លឹមសារ​អត្ថបទ​នេះ​គឺជា​ការកែរ​តម្រូវ​នូវ អ្វី​ដែល​គេ​បានដឹង​ពី​មុន ។ តទៅ​នេះ​យើង​សូម​ជូន​នូវ​សេចក្តី​បកប្រែ​ទាំងស្រុង នៃ​អត្ថបទ​សិលាចារឹក វ៉ូ​កាញ ពី​សំស្ក្រឹត​ទៅជា​ខ្មែរ ដោយ​វី​រី​យ​បណ្ឌិតោ​ភិក្ខុ ប៉ាង​ខាត់ ដែល​ត្រូវបាន​យក​ទៅ​សិក្សា ហើយ​បោះពុម្ព ក្នុង​ពុទ្ធិកសិក្សា​ទី​១ លេខ​២ ខែកក្កដា ឆ្នាំ​១៩៥៨ ។

ខាងក្រោម​នេះ​គឺជា​អត្ថបទ​ជា​ភាសាសំស្ក្រឹត :

‹…​ប្រជា​ន​….​ប្រថម​វិជយ​…​ណ៌្ណ​ម​ស្យា​ម / អាជ្ញាបិតំ​សទសិ​រាជ​វរេណ​…​រាជ​គណ​…​វាគ​ម្ឬ​តំ បិ​ព​ន្តុ គ្រី​មារ​…​រាជ​កុល​…​ដ​….​ន គ្រី​មារ​….​លោ​……​ន កុល​ន​ន្ទ​នេន ! អាជ្ញា​បិតំ ស្វ​ជន​….​ស ម​ទ្ទ្យេ វា​ក្យំ ប្រជា​ហិត​ករំ ករិ​ណោ​វិ្វរេណ // លោក​ស្យា​ស្យ គ​តា​គតិ វិ​….​ន សិង្ហាស​នា​ទ្ធ្យា​សីនេន បុត្រេ ក្រា​តរិ នា​ន្ត្យ​កេ ស្វសមី​ករណា​ធ​ន្ទេ​ន ត្ឬ​ប្តេ​មុ យត្តិ​ញ្ចិ​ទ្រ​ជ្រ​តំ សុ​វណ៌្ណ​ម​ប៌ វា ស​ស្ថាវ​រពា្ជ​ង្គ​ម កោដ្ឋា​គា​រិក​… នំ ប្រិ​យ​ហិតេ ស​វ៌្វ វិស្ឬ​ម្ដំ មយា ត​ទេវំ ម​យានុ​ជា​តំ ភ​វិសៃ​ស្យ​របិ រាជភិ​រ​នុមន្ត​វ្យំ វិទិត​មស្តុ ប មេ ក្ឬ​ត្ត្យ​ស្យ វីរ​ស្យ​….› ។

ខ្លឹមសារ​នៃ​សិលាចារឹក​បុរេ​អង្គរ​នេះ ព្រះ​ភិក្ខុ​ប៉ាង​ខាត់ បាន​ប្រែ​សម្រួល​អត្ថន័យ​ដូចតទៅ :

‹ តាម​សេចក្ដី​នៅក្នុង​សិលាចារឹក យើង​បានដឹង​ត្រឹមតែ​ថា ព្រះរាជា​ប្រទេស​ខ្មែរ​មួយ​អង្គ ព្រះនាម​ព្រះបាទ​ស្រី​មារៈ (​គ្រី​មារ​) ជា​រាជ​កុល (​ជា​ព្រះបាទ​ហ្វាន់​-​ចេ​-​ម៉ាន់ របស់​ចិន​?) ក្នុងសម័យ​នគរ​ភ្នំ (​ហ្វូណន​) ទ្រង់​ជា​ពុទ្ធមាមក​ជន ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចារឹ​កទុក ព្រោះ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ដំណើរ​អន្ទោល​ស្លាប់​កើត នៃ​សត្វលោក​ក្នុង​វាល​វដ្ដសង្សារ (​គ​តា​គតិ​) ទ្រង់​មាន​មេត្តា​ជ្រាលជ្រៅ​ចំពោះ​សត្វលោក ហើយ​បង្គាប់​ឲ្យចំ​ណាយ​ព្រះ​រាជទ្រព្យ ធ្វើ​ជា​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ ឲ្យ​សម​តាម​ព្រះរាជបំណង ដែល​ទ្រង់មាន​ព្រះទ័យ​ប្រកបដោយ​មេត្តាករុណា ប្រាថ្នា​ចង់​ដោះទុក្ខសត្វ ដែល​កំពុង​តែ​ហែល​ឆ្លងកាត់​សមុទ្រ​សាគរ គឺ​សង្សារវដ្ដ ។

សំណៅ សិលាចារឹ កផ្តា ម ដោយ EFEO

ទីបំផុត​ទ្រង់​ត្រាស់​ថា ព្រះរាជា​ទាំងឡាយ​ត​ទៅ​មុខ​ចូរ​ប្រត្តិបត្តិ តាម​ព្រះ​រាជបញ្ជា​នេះ ហើយ​ប្រឹក្សា​ជាមួយ​អាមាត្យ​ឈ្មោះ វីរៈ › ។​
សូម​ជ្រាបថា កាលបើ​ពិនិត្យ​មើល​ដោយ​ហ្មត់ចត់​ទៅ យើង​អាច​ឃើញថា ការបកប្រែ​ខាងលើនេះ មាន​លក្ខណៈ​ត្រឹមត្រូវ​ណាស់ ប៉ុ​នែ្ដ​មាន​ប្រាសចាក​ខាង​អត្ថន័យ ។ ព្រះ​ភិក្ខុ​ប៉ាង​ខាត់​មាន​និន្នាការ​ខាង​មនោ​គម​វិទ្យា​សាសនា លំអៀង​ទៅខាង​ព្រះពុទ្ធសាសនា​,​តាមពិត​ទៅ​ស្រី​មារៈ មិនមែន​ក្នុងនាម​ជា​ពុទ្ធសាសនិក​នោះទេ​, ប៉ុន្តែ​កំហុសឆ្គង​នេះ ត្រូវបាន​កត់សម្គាល់​ថ្មីៗ​នេះ ហើយ​ក៏​មក​ពី​ការបកស្រាយ​ខុស ដោយ​អ្នកស្រាវជ្រាវ​បារាំង​ដូចជា លោក ហ្វី​ណូត៌ ស៊ឺ​ដេស​ជាដើម​នោះដែរ ។

ផ្អែក​តាម​ការស្រាវជ្រាវ​ថ្មី យើង​អាច​និយាយបាន​ថា សិលាចារឹក​ខ្មែរ​ខាងលើនេះ មិន​បាន​បញ្ជាក់​ពី​វត្តមាន​ព្រះពុទ្ធសាសនា​នោះទេ ក៏​ប៉ុន្តែ​ផ្ទុយទៅវិញ​ពាក់ព័ន្ធ​ទៅនឹង​ព្រហ្មញ្ញសាសនា​យ៉ាង​ប្រាកដ ។ (Filliozat, J. 1969. L’inscription dite “De Vo-Canh ” BEFEO, LV . pp107-121 )
តាមពិតទៅ​ពុំ​មាន​ការជ្រៀតជ្រែក​ខាង​មនោ​គម​វិទ្យា​សាសនា ឬ​នយោបាយ​ក្នុង​ការវិភាគ​នា​ជំនាន់​មុន ដែល​ធ្វើឲ្យ​អ្នកប្រាជ្ញ​ទាំងនោះ​លង់ ក្នុង​មនោសញ្ចេតនា​ផ្ទាល់ខ្លួន​នោះ​ទេ ។ អ្វី​ដែល​យើង​ត្រូវ​ជ្រាប​ឲ្យបាន​ត្រឹមត្រូវ​នោះ គឺ​ការចេះដឹង​ខាង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ជា​ជំនាន់​នោះ មាន​កម្រិត​ទាប​នៅឡើយ​តែ​ប៉ុណ្ណោះ ។

សព្វថ្ងៃ​នេះ​ប្រសិនបើ​យើង​យោងតាម​ខ្លឹមសារ តែ​អត្ថបទ​នៃ​សិលាចារឹក​ដដែល ដែល​ប្រែ​ជាថ្មី​ឡើងវិញ ដោយ​លោក ហ្វី​លី យ៉ូ​ហ្សា យើង​នឹង​បាន​ឃើញ​ច្បាស់​នូវ​ចំណុច​ខ្វះខាត ដែល​ជួយ​ឲ្យ​យើង​ពិចារណា​ឡើងវិញ ចំពោះ​សេចក្តីសន្និដ្ឋាន​ពីមុន ។​
បើ​ពិចារណា​មើល​ឲ្យ​សព្វគ្រប់​ទៅ ចំពោះ​ស្តេច​ស្រី​មារៈ មុន​ដំបូង​គេ​ជឿថា ព្រះអង្គ​ប្រារព្ធ​លទ្ធិ​ព្រះពុទ្ធសាសនា ឥឡូវនេះ​ទ្រង់​បែរ​ជា​ប្រារព្ធ​លទ្ធិ​ព្រហ្មញ្ញសាសនា​ទៅវិញ ។ មួយ​ទៀត​តាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ពួក​អ្នកប្រាជ្ញ​ខាង​ អក្សរ​បុរាណ​ខាងលើ យើង​បាន​កត់សម្គាល់​ផងដែរ​ថា ពាក្យ ស្រី​មារៈ តាមពិតទៅ គឺជា ស្រី​មារ​ញ ទៅវិញ ដែល​ជា​គោ​រម្យ​ងារ​នៃ​សន្តតិវង្ស ដែល​មាន​ប្រភព​មក​ពី​ភូមិភាគ​ឥណ្ឌា​ខាងត្បូង កន្លង​មក​ការអាន​ខុស បណ្តា​លពី អត្ថបទ​សិលាចារឹក​មាន​ការខូចខាត ហើយ​ព្យាង្គ​នៅ​ខាងចុង​ពាក្យ​ក៏​ត្រូវ​លប់​ដែរ ។

ម្យ៉ាងទៀត​ពាក្យ​វដ្ដសង្សារ ដែល​តាម​ធម្មតា មិនមែន​មាន​លក្ខណៈ​បែប​ពុទ្ធ​និយម តែ​ម្យ៉ាង​នោះទេ តែ​ក៏​មាន​លក្ខណៈ​ព្រហ្មណ៍​និយម​ផងដែរ ។​
ជារួម​តាម​សេចក្តី​សិលាចារឹក​នេះ យើង​ឃើញថា​មិនមែន ’​ស្រី​មារៈ​” ទេ តែ​គឺជា “​មារ​ញ​”​ទៅវិញ ហើយ​ព្រះនាម​នេះ គឺជា​ព្រះមហាក្សត្រ​នា​សម័យ​នគរ​ភ្នំ ដែល​បាន​ចារ​សិលា​ចារិក​នេះ​ឡើង ។ ជារួម​ព្រះមហាក្សត្រ​ក្នុងសម័យ​នគរ​ភ្នំ​នេះ ទំនង​ជា​ប្រារព្ធ​ព្រហ្មញ្ញសាសនា​ទៅវិញ ច្រើន​ជាង​ព្រះពុទ្ធសាសនា ។

ដូច្នេះ​ទស្សនៈ​របស់​លោក អាដើ​មារ ឡឺ​ក្លែរ ក្នុង​សៀវភៅ ‹​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​›​មិន​សមស្រប​តាម​ព្រឹត្តិការណ៍​ជា​ ប្រវត្តិសាស្ត្រ​ទេ​។ លោក​សរសេរថា ‹​ព្រះរាជាណាចក្រ​ចាម​ឬ​ចម្ប៉ា​ (…) ស្ថិតនៅ​ពី​ខាងកើត (​នៃ​ប្រទេស​កម្ពុជា​) បាន​កើតឡើង​យ៉ាងតិចណាស់​ក៏​២​សតវត្សរ៍​មុន​កម្ពុជា​ដែរ មុន​គេ​បាន​រកឃើញ​សិលាចារឹក​សំស្ក្រឹត ដែល​មាន​ចំណាស់​ជាងគេ​នៅក្នុង​ឥណ្ឌូចិន គឺ​នៅ​ចម្ប៉ា​នេះឯង ។ បើ​តាម​សិលា​ចារិក​នេះ ប្រទេស​ចម្ប៉ា​មាន​អរិយធម៌​ជឿនលឿន​ជាង​ហ្វូណន (​នគរ​ភ្នំ​) នៅ​សតវត្សរ៍​ទី​៤› ។ តាមមើលទៅ ទស្សនៈ​មិន​សមស្រប​ខាងលើនេះ ប្រហែល​ជា​បណ្តាល​មក​ពី​អ្នកនិពន្ធ បានគិត​ដោយ​ច្រឡំ​ថា ទីក្រុង​តូ​ម៉ូ (​ទ្មាក់​) ឬ​វ្យា​ធ​វុ​រៈ នៅ​អង្គរបុរី​ខេត្តតាកែវ ស្ថិត​នៅ​កោះ​ជ្វា ហើយ​ម្យ៉ាងវិញទៀត​មកពី​ប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​ស្តេច​ចាម​ ដែល​ជា​ជ្វា ឬ​ជ្វា​ព្រាហ្មណ៍​ចំនួន ៦ អង្គ មុន​ព្រះបាទ ហ៊ុន​ទៀន ឬ កៅណ្ឌិ​ន្យ ដោយ​សំអាង​លើ​រឿងព្រេង​និទាន​បុរាណ​មួយចំនួន ។

ជា​សេចក្តីសន្និដ្ឋាន ប្រសិនបើ​យើង​ស្គាល់​ភាពត្រឹមត្រូវ​នៃ​ការបកប្រែ​របស់លោក Filliozat នៅ​ឆ្នាំ​១៩៦៩ យើង​ត្រូវ​ផ្លាស់ប្តូរ​ទស្សនាទាន​មួយចំនួន ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​ប្រាកដ ។ នេះ​ស​ឲ្យឃើញថា សិលាចារឹក​នៅតែ​ជា​ប្រភព​ឯកសារ​ប្រវត្តិសាស្ត្រ​ចម្បង ហើយ​អាច​លាតត្រដាង​នូវ​ការ​ពិត​បាន ដែល​បាន​កើតមានឡើង​ក្នុង​អតីតកាល​ដ៏​យូរលង់ ។ ជារួម​ការស្រាវជ្រាវ​ថ្មី​បំផុត​ខាងលើនេះ បាន​រកឃើញ​ផ្ទុយ​ពីមុន​៖​សិលាចារឹក​វ៉ូ​កាញ់​គឺជា​កម្មសិទ្ធិ​របស់​ប្រជាជន​ ខ្មែរ ដែល​ពាក់ព័ន្ធ​ទៅនឹង​លទ្ធិ​ព្រហ្មញ្ញសាសនា ៕

(ដោយ មិសែល.ត្រាណេ)

នគរហ្វូណន នគរភ្នំ (.. ៦៨-៥៥០)

ថ្ងៃខែបញ្ចូល December 14th 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

ផែនទីទឹកដីនគរភ្នំ ឬហ្វូណន

អ្នក​ដំណើរ​ចិន​បាន​ស្គាល់​ស្រុក​ខ្មែរ​ជា​យូរ​យារ​ណាស់​មក​ហើយ។ គេ​បាន​ដាក់​ឈ្មោះ ហៅ និង​កត់​ត្រា​ថា នគរ​ហ្វូ​ណន។ អ្នក​ប្រវត្តិ​វិទូ​ផ្សេង​ទៀត​ដោយ​សំអាង​ទៅ​លើ​សិលា​ចរិក បាន​យល់​ថា ពាក្យ​ហ្វូណន​នេះ​ក្លាយ​ចេញ​មក​ពី​ពាក្យ​ភ្នំ។ ដូច្នេះ​ហើយ ស្រុក​ខ្មែរ​ជំនាន់​ដើម​មាន​ឈ្មោះ​ថា នគរ​ភ្នំ។

ទោះ​បី​ជា​ប្រជាជន​សម័យ​ហ្វូ​ណន មិន​បាន​បន្សល់​ទុក​នូវ​ឯក​សារ​ជា​លាយ​លក្ខណ៍​អក្សរ និង​សំណង់​ធំៗ​រហូត​ដល់​សព្វ​ថ្ងៃ​ក៏​ដោយ ក៏​យើង​អាច​ដឹង​ពី​ពួក​គេ​តាម​រយៈ​កំណត់​ត្រា​របស់​អ្នក​ធ្វើ​ដំណើរ​ជន​ជាតិ ​ចិន​ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​ដែរ។

នៅ​សម័យ​ហ្វូណន​មាន​កំពង់​ផែ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា អូកែវ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​វៀត​ណាម​ភាគ​ខាង​ត្បូង។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​មាន​មតិ​ខ្លះ​ចាត់​ទុក​ថា អូកែវ នេះ​ជា​រាជ​ធានី​ដើម​បង្អស់​របស់​ហ្វូណន។ រីឯ​ឯក​សារ​ខ្លះ​និយាយ​ថា រាជ​ធានី​មួយ​ទៀត​របស់​ហ្វូណន គឺ​មាន​ឈ្មោះ​ថា វ័យ​ធបុរៈ (មាន​ន័យ​ថា បុរី​នៃ​អ្នក​ទាក់​សត្វ​ដំរី) នៅ​ជិត​ភ្នំ ខេត្ត​ព្រៃវែង​សព្វ​ថ្ងៃ។

អូកែវ ជា​មាត់​សមុទ្រ ជា​កំពង់​ផែ ចំណត​ទូក​សំពៅ​ធំៗ​យ៉ាង​សំខាន់​របស់​នគរ​ភ្នំ ក្នុង​ការ​ទាក់​ទង​រក​ស៊ី​ធ្វើ​ជំនួញ​ក្រៅ​ប្រទេស ជាមួយ​ប្រទេស​ជិត​ឆ្ងាយ​មាន​ដូច​ជា​ប្រទេស​ចិន ឥណ្ឌា ប្រទេស​នៅ​តាម​សមុទ្រ​មេឌី​ទែរ៉ាណេ និង​នៅ​ទ្វីប​អឺរ៉ុប ជាដើម។ ពាក្យ​ថា ហ្វូណន​នេះ កើត​ចេញ​ពី​ពាក្យ​ចិន​បក​ប្រែ​មក​ពី​ភាសា​ខ្មែរ​ថា បណម (Bnam) ដែល​មាន​ន័យ​ថា ភ្នំ។ ចំណែក​ខ្មែរ​យើង​ហៅ​អាណា​ចក្រ​របស់​ខ្លួន​ថា នគរភ្នំ។

ចំណែក​ឯ​ថ្នាក់​ដឹក​នាំ​សម័យ​ដើម​បង្អស់​របស់​ខ្មែរ​មាន​ឈ្មោះ​ថា ព្រះ​បាទ ហ៊ុន ទៀន និង​ព្រះ​នាង លីវ​យី (ឈ្មោះ​តាម​បែប​ចិន) ឬ​ព្រះ​បាទ កៅ​ណ្ឌិន្យ និង​ព្រះ​នាង សោមា (ឈ្មោះ​តាម​បែប​ឥណ្ឌា) ឬ​ព្រះ​ថោង និង​នាង​នាគ (ឈ្មោះ​តាម​បែប​ខ្មែរ)។

នៅ​ប្រហែល​ជា​ឆ្នាំ ២៤៥ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ម្នាក់​ឈ្មោះ ខាង ស៊ី (K’ang T’si) បាន​ធ្វើ​ដំណើរ​មក​កាន់​នគរ​ហ្វូណន។ នៅ​ពេល​ដែល​គាត់​វិល​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ គាត់​បាន​រៀប​រាប់​ថា នគរ​ហ្វូណន គឺ​ប្រទេស​ក្តៅ ដែល​ប្រជា​ជន​មិន​មាន​ស្លៀក​សំលៀក​បំពាក់​ឡើយ ហើយ​ជន​ជាតិ​ហ្វូណន​មាន​ណាស់ ដែល​ពួក​គេ​បង់​ពន្ធ​នានា​ជា​មាស ជា​គ្រឿង​អលង្ការ និង​ជា​ទឹក​អប់​មាន​តម្លៃ។

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​លោក ខាង ស៊ី ស្តេច​នៅ​នគរ​ហ្វូណន​ជិះ​នៅ​លើ​សត្វ​ដំរី​ដែល​មាន​តុប​តែង​លំអរ​ដោយ​ពេជ្រ និង​គុជ។ ហើយ​ប្រជា​នុរាស្រ្ត​ចូល​ចិត្ត​កំសាន្ត​ការ​ប្រជល់​សត្វ​ជ្រូក។
ទោះ​បី​ជា​ប្រជាជន​ហ្វូណន​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​វប្បធម៌​ភាគ​ច្រើន​របស់​ហ្វូណន​គឺ​ទទួល​បាន​មក​ពី​ប្រទេស​ឥណ្ឌា។ ពួក​ពាណិជ្ជករ និង​អ្នក​ប្រាជ្ញ​មក​ពី​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​អគ្នេយ៍​តាំង​ពី​ឆ្នាំ​១០០ មុន​គ្រឹស្ត​សក​រាជ​មក​ម៉្លេះ។

ជាមួយ​និង​ទំនិញ​សំរាប់​ធ្វើ​ពាណិជ្ជ​កម្ម ជន​ជាតិ​ឥណ្ឌា​បាន​ពាំ​នាំ​មក​ជាមួយ​ផង​ដែរ​នូវ​ភាសា​សំ​ស្ក្រឹត​ដែល​ជា​ ភាសា​របស់​ប្រទេស​ឥណ្ឌា។ នៅ​នគរ​ហ្វូណន ភាសា​សំស្ក្រឹត​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្នែក​សាសនា និង​ពិធី​នានា​នៅ​ក្នុង​ព្រះរាជ​វាំង ចំណែក​ភាសា​ខ្មែរ​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។
ជន​ជាតិ​ឥណ្ឌា​ក៏​បាន​នាំ​មក​ជាមួយ​នូវ​សាសនា​ធំៗ​ពីរ​របស់​ខ្លួន​ផង​ដែរ គឺ​សាសនា​ហិណ្ឌូ និង​សាសនា​ព្រះ​ពុទ្ធ។ ជន​ជាតិ​ខ្មែរ​ខ្លះ​គោរព​ព្រះ​ពុទ្ធ​សាសនា ប៉ុន្តែ​សាសនា​ហិណ្ឌូ​បាន​ទាក់​ទាញ​មនុស្ស​យ៉ាង​ច្រើន​អោយ​ជឿ​តាម រហូត​ដល់​សាសនា​នេះ​បាន​ក្លាយ​ជា​សាសនា​របស់​រដ្ឋ​ហ្វូណន​ទៀត​ផង។ ព្រះ និង​ពិធី​នា​នា នៅ​ក្នុង​សាសនា​ហិណ្ឌូ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ខ្មែរ។

នគរ​ហ្វូណន​បាន​រីក​ចំរើន​រហូត​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ជំនួញ​របស់​ឥណ្ឌា និង​ចិន។ អ្នក​ជំនួញ​ហ្វូ​ណន​ទទួល​ទំនិញ​មក​ពី​ប្រទេស​ឆ្ងាយ​រហូត​ដល់ ភីសៀរ (ឥឡូវ​នេះ​ជា​ប្រទេស​អ៊ីរ៉ង់) និង​រហូត​ដល់​ចក្រ​ភព​រ៉ូម៉ាំង​ផង​ដែរ។ សិប្បករ​របស់​នគរ​ហ្វូណន​បាន​ផលិត​គ្រឿង​អលង្ការ​ប្រណិតៗ និង​រូប​ចម្លាក់​សាសនា​ធ្វើ​ពី​សំរិទ្ធ និង​ពី​មាស​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​នគរ​ហ្វូណន​មាន​កំលាំង​ទ័ព​ដ៏​ខ្លាំង​មហិមា​ផង​ដែរ។
ចំណែក​ឯ​មហាក្សត្រ​សម័យ​នោះ ព្រះអង្គ​គង់​នៅ​ក្នុង​ប្រាសាទ​ឈើ​ដែល​មាន​ពីរ​ជាន់ និង​មាន​របង​ព័ទ្ធ​ជុំវិញ។ សំភារៈ​ប្រើ​ប្រាស់​ក្នុង​វាំង ចាន​ក្បាន​ធ្វើ​អំពី​មាស។ ពេល​ចេញ​ដំណើរ​កំសាន្ត​ក្រៅ​វាំង​ម្តងៗ ព្រះ​រាជា​ទ្រង់​គង់​លើ​ខ្នង​ដំរី ហើយ​មាន​ក្បួន​ហែរ​ហម​មួយ​យ៉ាង​វែង រួម​មាន​អគ្គ​មហេសី ស្រី​ស្នំ មន្ត្រី​តូច​ធំ និង​កង​រក្សា​ព្រះអង្គ​ផង​ដែរ។ មហាក្សត្រ​សម័យ​នោះ មាន​អំណាច​ខ្លាំង​ក្លា ពូកែ​ល្បីល្បាញ មាន​នគរ​ជិតឆ្ងាយ​ជា​ច្រើន​ជា​ចំណុះ។

គេ​ជឿ​ជាក់​ថា ជន​អន្តោ​ប្រវេស្តន៍​ឥណ្ឌា​បាន​មក​ដល់​តំបន់​អាស៊ី​អគ្នេយ៍​នៅ​ប្រហែល​ជា​ សតវត្ស​ទី៤ និង​ទី៥ ដែល​តាម​រយៈ​នេះ​ជន​ជាតិ​ខ្មែរ​បាន​ទទួល​ឥទ្ធិ​ពល​ពី​វប្បធម៌​ឥណ្ឌា​នៅ​ ក្នុង​សង្គម​របស់​ខ្លួន។ ភាសា​សំ​ស្ក្រឹត ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​ពេល​នោះ៕

អាណា ចក្រ ចេន ឡា (.. ៥៥០ - ៧០៦)

ថ្ងៃខែបញ្ចូល December 16th 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

នៅ​ពាក់​កណ្តាល​សត​វត្ស​ទី​៦ ហ្វូណន​បាន​ត្រួត​ត្រា​រដ្ឋ​ជិត​ខាង​របស់​ខ្លួន​ចំនួន​ពីរ​គឺ រដ្ឋ​ចេន​ឡា (នៅ​ប្រទេស​ថៃ​សព្វ​ថ្ងៃ) និង​រដ្ឋ​ចម្ប៉ា (នៅ​ប្រទេស​វៀត​ណាម​ភាគ​ខាង​ត្បូង​សព្វ​ថ្ងៃ) ។ ប្រជា​ជន​ចេន​ឡា ក៏​ជា​ជន​ជាតិ​ខ្មែរ​ដែរ ប៉ុន្តែ​ប្រជា​ជន​ចម្ប៉ា (ចាម) គឺ​ជា​ជន​ជាតិ​ម៉ា​ឡេ​ស៊ី។

រាជ​ធានី​របស់​នគរ​នេះ​មាន​ឈ្មោះ​ថា ភវបុរៈ ។ នៅ​ពេល​ដែល​នគរ​ភ្នំ​បាន​ធ្លាក់​មក​ក្រោម​ការ​គ្រប់​គ្រង​របស់​អាណា​ច​ក្រ​ ចេន​ឡា។ ហើយ​រាជ​ធានី​បន្ទាប់​មក​ទៀត​គឺ​នៅ​ត្រង់​តំបន់​អង្គ​របុរី ក្នុង​ខេត្ត​តា​កែវ​សព្វ​ថ្ងៃ។
នៅ​ចុង​សតវត្ស​ទី៦ នគរ​ចេន​ឡា​កាន់​តែ​រីក​ធំ​ធាត់​ឡើង ហើយ​ក៏​បាន​ផ្តួល​រំលំ​ការ​គ្រប់​គ្រង​របស់​ហ្វូ​ណន។ ពេល​នោះ​នៅ​ឆ្នាំ​៥៩៨ មហាក្សត្រ​មួយ​អង្គ​ឈ្មោះ ភវវរ្ម័ន បាន​ឡើង​ត្រួត​ត្រា​ទាំង​នគរ​ហ្វូណន និង​ចេន​ឡា។ ចាប់​ពី​ពេល​នោះ​មក​នគរ​ហ្វូណន​លែង​មាន​ទៀត​ហើយ ព្រោះ​នគរ​ហ្វូណន​ត្រូវ​បាន​ច្របាច់​បញ្ចូល​ទៅ​ក្នុង​នគរ​ចេន​ឡា។
បន្ទាប់​ពី​បាន​បញ្ចូល​នគរ​ហ្វូណន​មក នគរ​ចេន​ឡា​កាន់​តែ​រីក​ធំ​ធាត់​ឡើងៗ​ទាំង​ផ្នែក​គ្រប់​គ្រង​ទឹក​ដី និង​ផ្នែក​កំលាំង​ទ័ព​ក្នុង​មួយ​រយៈ​ពេល។ ប៉ុន្តែ​ជំលោះ​ផ្ទៃ​ក្នុង​រវាង​សមាជិក​រាជ​វង្សា​នុវង្ស នាំ​អោយ​រដ្ឋ​ចេន​ឡា​បែក​បាក់​ទៅ​វិញ​នៅ​សត​វត្ស​ទី​៧។ ពេល​នោះ ចេន​ឡា ត្រូវ​បាន​បែង​ចែក​ជា​ពីរ​គឺ ចេន​ឡា​គោក (Land Chenla) ជា​តំបន់​សម្បូរ​ទៅ​ដោយ​ភ្នំ និង​ជ្រលង​ភ្នំ ប្រជា​រាស្ត្រ​ប្រកប​របរ​ធ្វើ​កសិកម្ម ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​បឹង​ទន្លេ​សាប និង ចេន​ឡា​ទឹក (Water Chenla) ដែល​សម្បូរ​ទៅ​ដោយ​បឹង​បួរ ទន្លេ និង​សមុទ្រ ហើយ​ប្រជា​នុរាស្ត្រ​ប្រកប​របរ​ធ្វើ​ជំនួញ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ ត្បូង។

ផែនទី នគរហ្វូណន និងនគរចេនឡា

ប្រទេស​ខ្មែរ​នៅ​សតវត្ស​ទី៨ ជា​សម័យ​មួយ​ដែល​គ្មាន​ស្ថេរភាព​ខាង​នយោ​បាយ ព្រោះ​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ដំណំ។ នេះ​ហើយ​ដែល​ជា​ហេតុ​មួយ​អោយ​ជាតិ​ជិត​ខាង​មើល​ងាយ ហើយ​ហ៊ាន​លូក​ដៃ​ចូល​កកូរ​កកាយ​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​ទៀត​ផង។
ក្រោយ​ពី​បាន​វាយ​យក​កោះ​ត្រឡាច​បាន​នៅ​ឆ្នាំ​៧៧៤​-​៧៨៧ ពួក​ចោរ​ជ្វា​បាន​តាំង​មូល​ដ្ឋាន​ទ័ព រួច​ក៏​នាំ​គ្នា​ទៅ​រាត​ត្បាត​ឆ្នេរ​ប្រទេស​ចម្ប៉ា ហើយ​ពួក​គេ​ក៏​បាន​ចូល​ទៅ​រាត​ត្បាត ចេន​ឡា​ទឹក ហើយ​បាន​កៀរ​យក​ប្រជា​ជន មន្ត្រី​សេនា​បតី និង​រាជ​វង្សា​នុវង្ស​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ជ្វា ក្នុង​ចំណោម​នោះ​មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ផង​ដែរ។ អ្នក​ដឹក​នាំ​នៅ​អាណា​ចក្រ​ជ្វា ដែល​បច្ចុប្បន្ន​នេះ​ជា​ប្រទេស​ឥណ្ឌូ​នេស៊ី ទទួល​បាន​ការ​ត្រួត​ត្រា​មួយ​ចំនួន​លើ​នគរ​ចេន​ឡា។

read more “ដើម កំណើត នៃ ទឹ ក ដី ខ្មែរ”
ជួន ណាត រូប​សំណាក​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត សាងសង់​ដោយ​សាលាក្រុង​ភ្នំពេញ
Clockwise from top: Throne Hall inside the Royal Palace, Choeung Ek Memorial, The National Museum of Cambodia, Independence Monument,and Wat Phnom

កូអដោនេ: 11°33′N 104°55′E / 11.55, 104.917
ប្រទេសFlag of Cambodia.svg កម្ពុជា
ក្រុងភ្នំពេញ
ចែកជា៧ខណ្ឌ
រដ្ឋបាល
- អភិបាលកែប ជុតិមា
ក្រលាផ្ទៃ
- សរុប៣៧៦ km² (១៤៥,២ sq mi)
ប្រជាជន (២០០៦)
- សរុប២០០៩២៦៤
- ដង់ស៊ីតេ៥៣៤៣,៨/km² (១៣៨៤០,៤/sq mi)
ល្វែងម៉ោងUTC/GMT +៧ (UTC)
កូដតំបន់៨៥៥ (០២៣)
សឺន សាន
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ សឺន សាន
គោរមងារ​ សម្តេចបវរសេដ្ឋាធិបតី សឺន សាន
ថ្ងៃកំនើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១
ស្រុកកំណើត​ សង្កាក់លេខ ៥ ក្រុង​ភ្នំពេញ ប្រទេសកម្ពុជា
បិតា សឺន សាច់
មាតា នាង សន
ជីតា​ខាង​បិតា ឧកញ៉ាសេនាបតី សឺងគុយ
មុខ​ងារជីតា​ខាង​បិតា អភិបាលស្រុកព្រះត្រពាំង (បច្ចុប្បន្ន ខេត្តព្រះត្រពាំង) វីរបុសជាតិកម្ពុជាក្រោម
មរណភាព​​ ថ្ងៃទី ១៩ ខែឆ្នូ ឆ្នាំ ២០០០
កន្លែងមរណៈ​​​​ ទី​ក្រុងភ្នំពេញ