ដើម កំណើត នៃ ទឹ ក ដី ខ្មែរ

សម័យ​បុរេ​ប្រវត្តិ​នៃ​ប្រទេស​ខ្មែរ មាន​កំណើត​នៅ​សម័យ​យុគ​ថ្ម​រំលីង​ដែល​មាន​អាយុ​កាល​ជាង​២០០០​ឆ្នាំ មក​ទល់​នឹង​សត​វត្ស​ទី១​នៃ​គ្រិស្ត​សក​រាជ។ ប្រទេស​ខ្មែរ​កកើត​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ ព្រោះ​មាន​ប្រវត្តិ​សាស្ត្រ​ជាមូល​ដ្ឋាន​ជាតិ ឬ​អត្ត​សញ្ញាណ​ជាតិ​របស់​ខ្លួន ដូច​ជា​ភាសា សាសនា ប្រពៃណី ទំនៀម​ទំលាប់​និង​អត្ត​ចរិក​ជា​ភស្តុ​តាង​រហូត​ដល់​សព្វ​ថ្ងៃ។ មុន​សតវត្ស​ទី១​នៃ​គ្រិស្ត​សករាជ ខ្មែរ​យើង​បាន​ស្គាល់​សង្គម​យ៉ាង​ច្បាស់​លាស់ និង​មាន​ការ​វិវត្តន៍​ជា​និរន្តន៍​ដោយ​សមត្ថភាព​របស់​ខ្លួន​គ្រប់​សម័យ​កាល។

កាល​ពី​យូរ​លង់​មក​ហើយ​កន្លែង​នគរ​កម្ពុជា និង​ស្រុក​វៀត​ណាម​កូសាំង​ស៊ីន​សព្វ​ថ្ងៃ មាន​សុទ្ធ​តែ​ទឹក​សមុទ្រ ហើយ​ទន្លេ​មេគង្គ​គឺ​ទន្លេ​ធំ​ដែល​មាន​ប្រភព​ចេញ​មក​ពី​ភ្នំ​ទី​បេ​ប្រទេស​ ចិន ហូរ​នាំ​ដី​ល្បាប់​មក​ចាក់​បំពេញ​ឈូង​សមុទ្រ​នោះ​ក្នុង​មួយ​ឆ្នាំៗយ៉ាង​ ច្រើន​ឥត​គណនា។ ដូច​នេះ ឈូង​សមុទ្រ​នេះ​ក៏​ដុះ​ដី​បន្តិច​ម្តងៗ ក្លាយ​ជា​ដែន​ដី​មួយ។ កាល​បើ​មាន​ដែន​ដី​បែប​នេះ ក៏​មាន​មនុស្ស​ចូល​មក​តាំង​ទីលំនៅ​តាម​ដែន​ដី​នេះ​ជា​ហូរ​ហែរ​មក។

ឯកសារ​ខ្លះ​ទៀត​សរសេរ​ថា នគរ​ខ្មែរ​សម័យ​ដើម​មាន​ឈ្មោះ​ថា នគរ​គោក​ធ្លក ដោយ​សម័យ​ដី​ដុះ​នោះ ដុះ​បាន​ជា​ទួល​មួយ​ហៅ​ថា ទួល​គោក​ធ្លក ឬកោះ​គោក​ធ្លក ពីព្រោះ​មាន​ដើម​ធ្លក​មួយ​ដើម​ដុះ​នៅ​ទី​នោះ ហើយ​ដែល​សព្វ​ថ្ងៃ​គឺ​នៅ អង្គរ​បុរី ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ។
ជន​ជាតិ​ខ្មែរ​តែង​តែ​ហៅ​មាតុ​ភូមិ​របស់​ខ្លួន​ថា [ទឹកដី]។ ព្រោះ​នៅ​កម្ពុជា​យើង ទឹក និង​ដី លាយ​គ្នា​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ទាំង​អស់។ ដូច​យើង​ឃើញ​ស្រាប់​ហើយ នៅ​កម្ពុជា​យើង​មាន​ទន្លេ ស្ទឹង ព្រែក បឹង​បួរ ពាស​ពេញ​ផ្ទៃ​ប្រទេស។
មាន​ភស្តុ​តាង​ជា​ច្រើន​បង្ហាញ​ថា ខ្មែរ​ជា​ជាតិ​មាន​ចំណាស់​ជាង​គេ បាន​កកើត​ឡើង​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នេះ ហើយ​មាន​ជីវិត​ស្ថិត​ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នៅ​លើ​ទឹកដី​ដែល​ដូន​តា​ ខ្លួន​បាន​កសាង​ទុក​ជា​កេរ​ដំណែល។ ជា​យូរ​លង់​ណាស់​មក​ហើយ តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ក្នុង​នោះ​មាន​ខ្មែរ មាន​អរិយ​ធម៌​ពិសេស​ផ្ទាល់​តាំង​ពី​មុន​ចិន និង​ឥណ្ឌា​ចូល​ស្រុក​ម៉្លេះ។
ចំណែក​ជន​ជាតិ​ដទៃ​ទៀត​ដែល​បាន​មក​រស់​នៅ នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ដី​គោក​សព្វ​ថ្ងៃ គឺ​ជា​អ្នក​ជិត​ខាង​របស់​ខ្មែរ ដែល​សុទ្ធ​តែ​បាន​មក​ដល់​តាម​ក្រោយ (លើក​លែង​តែ​ជន​ជាតិ​ចាម​ចេញ កើត​នៅ​ស.វ​ទី២) គឺ​ថា​បាន​ចូល​មក​ក្នុង​សម័យ​ប្រវត្តិ​សាស្រ្ត ដែល​គេ​អាច​ដឹង​បាន​ច្បាស់​លាស់​តាម​ឯកសារ​ផ្សេងៗ៖ ភូមា (សត​វត្ស​ទី៩) វៀត​ណាម (សត​វត្ស​ទី១០) ឡាវ​(សត​វត្ស​ទី​១៤) និង​សៀម​(សត​វត្ស​ទី​១៤)។

បើ​តាម​អ្នក​សិក្សា​អំពី​បុរាណ​វត្ថុ​បាន​អោយ​ដឹង​ថា ជន​ជាតិ​ដើម​ខ្មែរ​បាន​មក​កាន់​តំបន់​ឥណ្ឌូ​ចិន​ជាច្រើន​ក្រុម។ ក្រុម​ទី១​ឡើង​មក​ទិស​ខាង​ជើង​មក​ពី​ប្រជុំ​កោះ ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ម៉ាឡេ​ស៊ី និង​ឥណ្ឌូ​នេស៊ី។ ជន​ជាតិ​ទាំង​នេះមាន​សម្បុរ​ពណ៌​ត្នោត ហើយ​ប្រកប​មុខ​របរ​នេសាទ​ត្រី និង​ធ្វើ​កសិកម្ម។
មួយ​ក្រុម​ទៀត​ធ្វើ​ដំណើរ​ចុះ​មក​ខាង​ត្បូង មក​ពី​តំបន់​ទីបេ និង​ប្រទេស​ចិន។ ពួក​នេះ​មាន​សម្បុរ​ពណ៌​លឿង ពួក​គេ​មាន​ជំនាញ​ខាង​សិប្ប​កម្ម​លោហ​ធាតុ និង​មាន​ប្រពៃ​ណី​ផ្សាំង​សត្វ។

នៅ​ប្រហែល​ឆ្នាំ​៣៥០ មុន​គ្រឹស្ត​សក​រាជ មនុស្ស​ទាំង​ពីរ​ក្រុម​នេះ​បាន​មក​ជួប​ជុំ​គ្នា​នៅ​តំបន់​ឥណ្ឌូ​ចិន ហើយ​បាន​រស់​នៅ​លាយ​ឡំ​គ្នា​បង្កើត​បាន​ជា​ក្រុម​មនុស្ស​ថ្មី និង​មាន​វប្ប​ធម៌​ថ្មី​ផង​ដែរ។ ជន​ជាតិ​ខ្មែរ​ដែល​រស់​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ គឺ​ជា​ក្រុម​មួយ​នៃ​ក្រុម​មនុស្ស​ទាំង​នេះ។
ជន​ជាតិ​ខ្មែរ​ដើម​នេះ រស់​នៅ​ជា​ក្រុម​តូចៗ​តាម​ផ្លូវ​ទឹក។ ពួក​គេ​ប្រកប​របរ​នេ​សាទ ធ្វើ​កសិកម្ម និង​ចិញ្ចឹម​សត្វ​គោ ក្របី និង​ជ្រូក។ ពួក​គេ​ក៏​ធ្វើការ​ប្រមាញ់​សត្វ​ផង​ដែរ ដោយ​ប្រើ​ឧបករណ៍​ដូច​ជា​លំពែង ធ្នូ និង​ព្រួញ។

ខ្មែរ​ស្ថិត​នៅ​ក្នុង​អំបូរ “ខ្មែរ​មន”។ មុន​ពេល​ឥណ្ឌា​ចូល​ស្រុក​ខ្មែរ​មាន​ភាសា​ប្រពៃ​ណីទំនឿម​ទំលាប់ និង​វប្បធម៌​ប្រចាំ​ជាតិ​របស់​ខ្លួន​រួច​មក​ហើយ ប៉ុន្តែ​ក្រោយ​មក​ខ្មែរ​ក៏​ទទួល​យក​ឥទ្ធិពល​ឥណ្ឌា​បន្ថែម​ទៀត។ ពេល​នោះ​ខ្មែរ​មាន​រដ្ឋ​រួច​ហើយ ព្រោះ​ថា ធាតុ​សំខាន់​ៗ​របស់​រដ្ឋ​គឺ ទឹក​ដី មនុស្ស របប​គ្រប់​គ្រង និង​អធិប​តេយ្យ​ភាព ដែល​ធាតុ​ទាំង​អស់​នេះ​ខ្មែរ​មាន​សព្វ​គ្រប់​ទាំង​អស់។
នៅ​ក្នុង​សត​វត្ស​ទី១​នៃ​គ្រិស្ត​សក​រាជ អរិយ​ធម៌​ដំបូង​បាន​កើត​ឡើង​នៅ​កម្ពុជា។ អរិយ​ធម៌​នេះ​មាន​ឈ្មោះ​ថា នគរ​ហ្វូ​ណន។ នគរ​ខ្មែរ​ជំនាន់​ដើម​មាន​ឈ្មោះ​អាច​ហៅ​ថា ហ្វូ​ណន ឬ នគរ​ភ្នំ ក៏​បាន។ ចិន​ហៅ​ថា នគរ​​ហ្វូ​ណន រីឯ​ខ្មែរ​ហៅ​ថា នគរ​ភ្នំ។

ប្រទេស​ខ្មែរ​សម័យ​ដើម មាន​វិសាល​ភាព​ធំ​ធេង​ណាស់ ស្ថិត​នៅ​អាស៊ី​ភាគ​អគ្នេយ៍ នៅ​ចន្លោះ​ប្រទេស​ធំ​ពីរ​គឺ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន។ ប្រទេស​ខ្មែរ​មាន​ទន្លេ​មេគង្គ​ហូរ​កាត់ បឹង​ទន្លេ​សាប ដែល​ជា​ទឹក​ដី​ដ៏​ល្អ​បវរ​សម្បូរ​ទៅ​ដោយ​ជី​ជាតិ សម្រាប់​ជន​ជាតិ​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​កាល រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ផែនទី៖ ឥទ្ធិពលឥណ្ឌាមកលើប្រទេសកម្ពុជានៅសម័យដើម

សិលា ចារឹក វ៉ូ កាញ់ ជា របស់ ខ្មែរ

ថ្ងៃខែបញ្ចូល November 21st 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

សិលាចារឹក វ៉ូ កា ញ់ (២០០៨)

ភ័ព្វសំណាង​ធំធេង​មួយ​របស់​ប្រជាជន​ខ្មែរ​គឺ កេរ្តិ៍តំណែល​វប្បធម៌​ដ៏​លើសលុប​ដែល​បុព្វការី​ជន​របស់​ខ្លួន​បាន​បន្សល់ទុក មិន​គ្រាន់តែ​មាន​នៅ​កម្ពុជា ថៃ និង​ឡាវ (​លា​វ​)​នោះទេ គឺ​មាន​ទាំង​នៅ​វៀតណាម​ខាងត្បូង​ផងដែរ ។​វិសាលភាព និង​អធិរាជ​ភាព​នៃ​មរតក​វប្បធ៌ម​បុរាណ​ទាំងនោះ កាត់ថ្លៃ​ពុំ​បាន​ឡើយ ហើយ គឺ​សិល្បៈ​ស្ថាបត្យកម្ម និង​ផ្ទាំង​សិលាចារឹក​យ៉ាងច្រើន ចំនួន​មិន​តិច​ជាង ២០០០ ផ្ទាំង​នោះ​ហើយ ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ និង ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភព​មូលដ្ឋានគ្រឹះ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ។

ក៏​ប៉ុន្តែ​ក្នុង​ចំណោម​អត្ថបទ​សិលាចារឹក​(​ចារ​លើ​ថ្ម​) នា​សម័យ​បុរាណ​ទាំងនោះ មានតែ​សិលាចារឹក​វ៉ូ​កាញ់​ទេ ដែល​មាន​ចំណាស់​ចាស់​ជាងគេ ព្រោះ​ត្រូវបាន​ចារ​ឡើងជា​ភាសាសំស្ក្រឹត នា​ចុង​ស​.​វ​ទី​២ ដើម​ស​.​វ​ទី​៣ នៃ​គ​.​ស ដ៏​គួរ​ឲ្យ​មោទនៈ ។​
តាម​ខ្លឹមសារ​នៃ​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ភាសាសំស្ក្រឹត និង​ចារឹក​សាស្ត្រ បានដឹង​អំពី​ស្ថានភាព​សង្គម​-​វប្បធម៌​ខ្មែរ​ជាពិសេស វិស័យ​សាសនា​នៅ​ដើម​សម័យ​ប្រវត្តិសាស្ត្រ ហើយ​នៅ​ឆ្នាំ​១៩៦៨ ដោយ​លោក Filliozat បាន​សិក្សា​ឡើងវិញ​ដោយ​បាន​សើរើ​ខ្លឹមសារ​អត្ថបទ​ចារឹក​លើ​ថ្ម ដ៏​មាន​កេរ្តិ៍ឈ្មោះ​ខាងលើនេះ ។ ដូច្នេះ​ជា​ការចាំបាច់​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​កែរ​តម្រូវការ​បកប្រែ​ អត្ថបទ​សិលាចារឹក​នោះ​ឡើង​វិញ ឲ្យទាន់​ស្ថានភាព​នៃ​ដំណឹង​ថ្មី ស្តី​ពី​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អក្សរពង្រីក

ចំណុច​មួយទៀត​គឺ ពីមុន​មាន​អ្នកស្រាវជ្រាវ​មួយចំនួន​និយាយថា សិលាចារឹក​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​ចាម តែ​ក្រោយ​ពី​ការស្រាវជ្រាវ​ដ៏​ល្អិតល្អន់ ដោយ​លោក Filliozat ទើប​យើង​ដឹងថា ជា​របស់​ខ្មែរ ។ ផ្ទាំង​សិលាចារឹក​បុរាណ​នេះ​សំខាន់​ណាស់ ព្រោះ​មាន​ប្រយោជន៍​សម្រាប់​ខេ​មរ​ជាតិ ។ គឺ​ដោយ​មូល​ហេតុនេះហើយ​បានជា​ខ្ញុំ​គិតថា នឹង​លើក​យក​ឯកសារ​នេះ​មក​បង្ហាញ​ជូន ម្យ៉ាង​ទៀត​គឺ​ដោយសារ​មាន​ទំនាក់ទំនង នឹង​ជំនឿ​សាសនា​ខ្មែរ ។ ខ្លឹមសារ​អត្ថបទ​នេះ​គឺជា​ការកែរ​តម្រូវ​នូវ អ្វី​ដែល​គេ​បានដឹង​ពី​មុន ។ តទៅ​នេះ​យើង​សូម​ជូន​នូវ​សេចក្តី​បកប្រែ​ទាំងស្រុង នៃ​អត្ថបទ​សិលាចារឹក វ៉ូ​កាញ ពី​សំស្ក្រឹត​ទៅជា​ខ្មែរ ដោយ​វី​រី​យ​បណ្ឌិតោ​ភិក្ខុ ប៉ាង​ខាត់ ដែល​ត្រូវបាន​យក​ទៅ​សិក្សា ហើយ​បោះពុម្ព ក្នុង​ពុទ្ធិកសិក្សា​ទី​១ លេខ​២ ខែកក្កដា ឆ្នាំ​១៩៥៨ ។

ខាងក្រោម​នេះ​គឺជា​អត្ថបទ​ជា​ភាសាសំស្ក្រឹត :

‹…​ប្រជា​ន​….​ប្រថម​វិជយ​…​ណ៌្ណ​ម​ស្យា​ម / អាជ្ញាបិតំ​សទសិ​រាជ​វរេណ​…​រាជ​គណ​…​វាគ​ម្ឬ​តំ បិ​ព​ន្តុ គ្រី​មារ​…​រាជ​កុល​…​ដ​….​ន គ្រី​មារ​….​លោ​……​ន កុល​ន​ន្ទ​នេន ! អាជ្ញា​បិតំ ស្វ​ជន​….​ស ម​ទ្ទ្យេ វា​ក្យំ ប្រជា​ហិត​ករំ ករិ​ណោ​វិ្វរេណ // លោក​ស្យា​ស្យ គ​តា​គតិ វិ​….​ន សិង្ហាស​នា​ទ្ធ្យា​សីនេន បុត្រេ ក្រា​តរិ នា​ន្ត្យ​កេ ស្វសមី​ករណា​ធ​ន្ទេ​ន ត្ឬ​ប្តេ​មុ យត្តិ​ញ្ចិ​ទ្រ​ជ្រ​តំ សុ​វណ៌្ណ​ម​ប៌ វា ស​ស្ថាវ​រពា្ជ​ង្គ​ម កោដ្ឋា​គា​រិក​… នំ ប្រិ​យ​ហិតេ ស​វ៌្វ វិស្ឬ​ម្ដំ មយា ត​ទេវំ ម​យានុ​ជា​តំ ភ​វិសៃ​ស្យ​របិ រាជភិ​រ​នុមន្ត​វ្យំ វិទិត​មស្តុ ប មេ ក្ឬ​ត្ត្យ​ស្យ វីរ​ស្យ​….› ។

ខ្លឹមសារ​នៃ​សិលាចារឹក​បុរេ​អង្គរ​នេះ ព្រះ​ភិក្ខុ​ប៉ាង​ខាត់ បាន​ប្រែ​សម្រួល​អត្ថន័យ​ដូចតទៅ :

‹ តាម​សេចក្ដី​នៅក្នុង​សិលាចារឹក យើង​បានដឹង​ត្រឹមតែ​ថា ព្រះរាជា​ប្រទេស​ខ្មែរ​មួយ​អង្គ ព្រះនាម​ព្រះបាទ​ស្រី​មារៈ (​គ្រី​មារ​) ជា​រាជ​កុល (​ជា​ព្រះបាទ​ហ្វាន់​-​ចេ​-​ម៉ាន់ របស់​ចិន​?) ក្នុងសម័យ​នគរ​ភ្នំ (​ហ្វូណន​) ទ្រង់​ជា​ពុទ្ធមាមក​ជន ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចារឹ​កទុក ព្រោះ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ដំណើរ​អន្ទោល​ស្លាប់​កើត នៃ​សត្វលោក​ក្នុង​វាល​វដ្ដសង្សារ (​គ​តា​គតិ​) ទ្រង់​មាន​មេត្តា​ជ្រាលជ្រៅ​ចំពោះ​សត្វលោក ហើយ​បង្គាប់​ឲ្យចំ​ណាយ​ព្រះ​រាជទ្រព្យ ធ្វើ​ជា​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ ឲ្យ​សម​តាម​ព្រះរាជបំណង ដែល​ទ្រង់មាន​ព្រះទ័យ​ប្រកបដោយ​មេត្តាករុណា ប្រាថ្នា​ចង់​ដោះទុក្ខសត្វ ដែល​កំពុង​តែ​ហែល​ឆ្លងកាត់​សមុទ្រ​សាគរ គឺ​សង្សារវដ្ដ ។

សំណៅ សិលាចារឹ កផ្តា ម ដោយ EFEO

ទីបំផុត​ទ្រង់​ត្រាស់​ថា ព្រះរាជា​ទាំងឡាយ​ត​ទៅ​មុខ​ចូរ​ប្រត្តិបត្តិ តាម​ព្រះ​រាជបញ្ជា​នេះ ហើយ​ប្រឹក្សា​ជាមួយ​អាមាត្យ​ឈ្មោះ វីរៈ › ។​
សូម​ជ្រាបថា កាលបើ​ពិនិត្យ​មើល​ដោយ​ហ្មត់ចត់​ទៅ យើង​អាច​ឃើញថា ការបកប្រែ​ខាងលើនេះ មាន​លក្ខណៈ​ត្រឹមត្រូវ​ណាស់ ប៉ុ​នែ្ដ​មាន​ប្រាសចាក​ខាង​អត្ថន័យ ។ ព្រះ​ភិក្ខុ​ប៉ាង​ខាត់​មាន​និន្នាការ​ខាង​មនោ​គម​វិទ្យា​សាសនា លំអៀង​ទៅខាង​ព្រះពុទ្ធសាសនា​,​តាមពិត​ទៅ​ស្រី​មារៈ មិនមែន​ក្នុងនាម​ជា​ពុទ្ធសាសនិក​នោះទេ​, ប៉ុន្តែ​កំហុសឆ្គង​នេះ ត្រូវបាន​កត់សម្គាល់​ថ្មីៗ​នេះ ហើយ​ក៏​មក​ពី​ការបកស្រាយ​ខុស ដោយ​អ្នកស្រាវជ្រាវ​បារាំង​ដូចជា លោក ហ្វី​ណូត៌ ស៊ឺ​ដេស​ជាដើម​នោះដែរ ។

ផ្អែក​តាម​ការស្រាវជ្រាវ​ថ្មី យើង​អាច​និយាយបាន​ថា សិលាចារឹក​ខ្មែរ​ខាងលើនេះ មិន​បាន​បញ្ជាក់​ពី​វត្តមាន​ព្រះពុទ្ធសាសនា​នោះទេ ក៏​ប៉ុន្តែ​ផ្ទុយទៅវិញ​ពាក់ព័ន្ធ​ទៅនឹង​ព្រហ្មញ្ញសាសនា​យ៉ាង​ប្រាកដ ។ (Filliozat, J. 1969. L’inscription dite “De Vo-Canh ” BEFEO, LV . pp107-121 )
តាមពិតទៅ​ពុំ​មាន​ការជ្រៀតជ្រែក​ខាង​មនោ​គម​វិទ្យា​សាសនា ឬ​នយោបាយ​ក្នុង​ការវិភាគ​នា​ជំនាន់​មុន ដែល​ធ្វើឲ្យ​អ្នកប្រាជ្ញ​ទាំងនោះ​លង់ ក្នុង​មនោសញ្ចេតនា​ផ្ទាល់ខ្លួន​នោះ​ទេ ។ អ្វី​ដែល​យើង​ត្រូវ​ជ្រាប​ឲ្យបាន​ត្រឹមត្រូវ​នោះ គឺ​ការចេះដឹង​ខាង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ជា​ជំនាន់​នោះ មាន​កម្រិត​ទាប​នៅឡើយ​តែ​ប៉ុណ្ណោះ ។

សព្វថ្ងៃ​នេះ​ប្រសិនបើ​យើង​យោងតាម​ខ្លឹមសារ តែ​អត្ថបទ​នៃ​សិលាចារឹក​ដដែល ដែល​ប្រែ​ជាថ្មី​ឡើងវិញ ដោយ​លោក ហ្វី​លី យ៉ូ​ហ្សា យើង​នឹង​បាន​ឃើញ​ច្បាស់​នូវ​ចំណុច​ខ្វះខាត ដែល​ជួយ​ឲ្យ​យើង​ពិចារណា​ឡើងវិញ ចំពោះ​សេចក្តីសន្និដ្ឋាន​ពីមុន ។​
បើ​ពិចារណា​មើល​ឲ្យ​សព្វគ្រប់​ទៅ ចំពោះ​ស្តេច​ស្រី​មារៈ មុន​ដំបូង​គេ​ជឿថា ព្រះអង្គ​ប្រារព្ធ​លទ្ធិ​ព្រះពុទ្ធសាសនា ឥឡូវនេះ​ទ្រង់​បែរ​ជា​ប្រារព្ធ​លទ្ធិ​ព្រហ្មញ្ញសាសនា​ទៅវិញ ។ មួយ​ទៀត​តាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ពួក​អ្នកប្រាជ្ញ​ខាង​ អក្សរ​បុរាណ​ខាងលើ យើង​បាន​កត់សម្គាល់​ផងដែរ​ថា ពាក្យ ស្រី​មារៈ តាមពិតទៅ គឺជា ស្រី​មារ​ញ ទៅវិញ ដែល​ជា​គោ​រម្យ​ងារ​នៃ​សន្តតិវង្ស ដែល​មាន​ប្រភព​មក​ពី​ភូមិភាគ​ឥណ្ឌា​ខាងត្បូង កន្លង​មក​ការអាន​ខុស បណ្តា​លពី អត្ថបទ​សិលាចារឹក​មាន​ការខូចខាត ហើយ​ព្យាង្គ​នៅ​ខាងចុង​ពាក្យ​ក៏​ត្រូវ​លប់​ដែរ ។

ម្យ៉ាងទៀត​ពាក្យ​វដ្ដសង្សារ ដែល​តាម​ធម្មតា មិនមែន​មាន​លក្ខណៈ​បែប​ពុទ្ធ​និយម តែ​ម្យ៉ាង​នោះទេ តែ​ក៏​មាន​លក្ខណៈ​ព្រហ្មណ៍​និយម​ផងដែរ ។​
ជារួម​តាម​សេចក្តី​សិលាចារឹក​នេះ យើង​ឃើញថា​មិនមែន ’​ស្រី​មារៈ​” ទេ តែ​គឺជា “​មារ​ញ​”​ទៅវិញ ហើយ​ព្រះនាម​នេះ គឺជា​ព្រះមហាក្សត្រ​នា​សម័យ​នគរ​ភ្នំ ដែល​បាន​ចារ​សិលា​ចារិក​នេះ​ឡើង ។ ជារួម​ព្រះមហាក្សត្រ​ក្នុងសម័យ​នគរ​ភ្នំ​នេះ ទំនង​ជា​ប្រារព្ធ​ព្រហ្មញ្ញសាសនា​ទៅវិញ ច្រើន​ជាង​ព្រះពុទ្ធសាសនា ។

ដូច្នេះ​ទស្សនៈ​របស់​លោក អាដើ​មារ ឡឺ​ក្លែរ ក្នុង​សៀវភៅ ‹​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​›​មិន​សមស្រប​តាម​ព្រឹត្តិការណ៍​ជា​ ប្រវត្តិសាស្ត្រ​ទេ​។ លោក​សរសេរថា ‹​ព្រះរាជាណាចក្រ​ចាម​ឬ​ចម្ប៉ា​ (…) ស្ថិតនៅ​ពី​ខាងកើត (​នៃ​ប្រទេស​កម្ពុជា​) បាន​កើតឡើង​យ៉ាងតិចណាស់​ក៏​២​សតវត្សរ៍​មុន​កម្ពុជា​ដែរ មុន​គេ​បាន​រកឃើញ​សិលាចារឹក​សំស្ក្រឹត ដែល​មាន​ចំណាស់​ជាងគេ​នៅក្នុង​ឥណ្ឌូចិន គឺ​នៅ​ចម្ប៉ា​នេះឯង ។ បើ​តាម​សិលា​ចារិក​នេះ ប្រទេស​ចម្ប៉ា​មាន​អរិយធម៌​ជឿនលឿន​ជាង​ហ្វូណន (​នគរ​ភ្នំ​) នៅ​សតវត្សរ៍​ទី​៤› ។ តាមមើលទៅ ទស្សនៈ​មិន​សមស្រប​ខាងលើនេះ ប្រហែល​ជា​បណ្តាល​មក​ពី​អ្នកនិពន្ធ បានគិត​ដោយ​ច្រឡំ​ថា ទីក្រុង​តូ​ម៉ូ (​ទ្មាក់​) ឬ​វ្យា​ធ​វុ​រៈ នៅ​អង្គរបុរី​ខេត្តតាកែវ ស្ថិត​នៅ​កោះ​ជ្វា ហើយ​ម្យ៉ាងវិញទៀត​មកពី​ប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​ស្តេច​ចាម​ ដែល​ជា​ជ្វា ឬ​ជ្វា​ព្រាហ្មណ៍​ចំនួន ៦ អង្គ មុន​ព្រះបាទ ហ៊ុន​ទៀន ឬ កៅណ្ឌិ​ន្យ ដោយ​សំអាង​លើ​រឿងព្រេង​និទាន​បុរាណ​មួយចំនួន ។

ជា​សេចក្តីសន្និដ្ឋាន ប្រសិនបើ​យើង​ស្គាល់​ភាពត្រឹមត្រូវ​នៃ​ការបកប្រែ​របស់លោក Filliozat នៅ​ឆ្នាំ​១៩៦៩ យើង​ត្រូវ​ផ្លាស់ប្តូរ​ទស្សនាទាន​មួយចំនួន ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​ប្រាកដ ។ នេះ​ស​ឲ្យឃើញថា សិលាចារឹក​នៅតែ​ជា​ប្រភព​ឯកសារ​ប្រវត្តិសាស្ត្រ​ចម្បង ហើយ​អាច​លាតត្រដាង​នូវ​ការ​ពិត​បាន ដែល​បាន​កើតមានឡើង​ក្នុង​អតីតកាល​ដ៏​យូរលង់ ។ ជារួម​ការស្រាវជ្រាវ​ថ្មី​បំផុត​ខាងលើនេះ បាន​រកឃើញ​ផ្ទុយ​ពីមុន​៖​សិលាចារឹក​វ៉ូ​កាញ់​គឺជា​កម្មសិទ្ធិ​របស់​ប្រជាជន​ ខ្មែរ ដែល​ពាក់ព័ន្ធ​ទៅនឹង​លទ្ធិ​ព្រហ្មញ្ញសាសនា ៕

(ដោយ មិសែល.ត្រាណេ)

នគរហ្វូណន នគរភ្នំ (.. ៦៨-៥៥០)

ថ្ងៃខែបញ្ចូល December 14th 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

ផែនទីទឹកដីនគរភ្នំ ឬហ្វូណន

អ្នក​ដំណើរ​ចិន​បាន​ស្គាល់​ស្រុក​ខ្មែរ​ជា​យូរ​យារ​ណាស់​មក​ហើយ។ គេ​បាន​ដាក់​ឈ្មោះ ហៅ និង​កត់​ត្រា​ថា នគរ​ហ្វូ​ណន។ អ្នក​ប្រវត្តិ​វិទូ​ផ្សេង​ទៀត​ដោយ​សំអាង​ទៅ​លើ​សិលា​ចរិក បាន​យល់​ថា ពាក្យ​ហ្វូណន​នេះ​ក្លាយ​ចេញ​មក​ពី​ពាក្យ​ភ្នំ។ ដូច្នេះ​ហើយ ស្រុក​ខ្មែរ​ជំនាន់​ដើម​មាន​ឈ្មោះ​ថា នគរ​ភ្នំ។

ទោះ​បី​ជា​ប្រជាជន​សម័យ​ហ្វូ​ណន មិន​បាន​បន្សល់​ទុក​នូវ​ឯក​សារ​ជា​លាយ​លក្ខណ៍​អក្សរ និង​សំណង់​ធំៗ​រហូត​ដល់​សព្វ​ថ្ងៃ​ក៏​ដោយ ក៏​យើង​អាច​ដឹង​ពី​ពួក​គេ​តាម​រយៈ​កំណត់​ត្រា​របស់​អ្នក​ធ្វើ​ដំណើរ​ជន​ជាតិ ​ចិន​ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​ដែរ។

នៅ​សម័យ​ហ្វូណន​មាន​កំពង់​ផែ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា អូកែវ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​វៀត​ណាម​ភាគ​ខាង​ត្បូង។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​មាន​មតិ​ខ្លះ​ចាត់​ទុក​ថា អូកែវ នេះ​ជា​រាជ​ធានី​ដើម​បង្អស់​របស់​ហ្វូណន។ រីឯ​ឯក​សារ​ខ្លះ​និយាយ​ថា រាជ​ធានី​មួយ​ទៀត​របស់​ហ្វូណន គឺ​មាន​ឈ្មោះ​ថា វ័យ​ធបុរៈ (មាន​ន័យ​ថា បុរី​នៃ​អ្នក​ទាក់​សត្វ​ដំរី) នៅ​ជិត​ភ្នំ ខេត្ត​ព្រៃវែង​សព្វ​ថ្ងៃ។

អូកែវ ជា​មាត់​សមុទ្រ ជា​កំពង់​ផែ ចំណត​ទូក​សំពៅ​ធំៗ​យ៉ាង​សំខាន់​របស់​នគរ​ភ្នំ ក្នុង​ការ​ទាក់​ទង​រក​ស៊ី​ធ្វើ​ជំនួញ​ក្រៅ​ប្រទេស ជាមួយ​ប្រទេស​ជិត​ឆ្ងាយ​មាន​ដូច​ជា​ប្រទេស​ចិន ឥណ្ឌា ប្រទេស​នៅ​តាម​សមុទ្រ​មេឌី​ទែរ៉ាណេ និង​នៅ​ទ្វីប​អឺរ៉ុប ជាដើម។ ពាក្យ​ថា ហ្វូណន​នេះ កើត​ចេញ​ពី​ពាក្យ​ចិន​បក​ប្រែ​មក​ពី​ភាសា​ខ្មែរ​ថា បណម (Bnam) ដែល​មាន​ន័យ​ថា ភ្នំ។ ចំណែក​ខ្មែរ​យើង​ហៅ​អាណា​ចក្រ​របស់​ខ្លួន​ថា នគរភ្នំ។

ចំណែក​ឯ​ថ្នាក់​ដឹក​នាំ​សម័យ​ដើម​បង្អស់​របស់​ខ្មែរ​មាន​ឈ្មោះ​ថា ព្រះ​បាទ ហ៊ុន ទៀន និង​ព្រះ​នាង លីវ​យី (ឈ្មោះ​តាម​បែប​ចិន) ឬ​ព្រះ​បាទ កៅ​ណ្ឌិន្យ និង​ព្រះ​នាង សោមា (ឈ្មោះ​តាម​បែប​ឥណ្ឌា) ឬ​ព្រះ​ថោង និង​នាង​នាគ (ឈ្មោះ​តាម​បែប​ខ្មែរ)។

នៅ​ប្រហែល​ជា​ឆ្នាំ ២៤៥ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ម្នាក់​ឈ្មោះ ខាង ស៊ី (K’ang T’si) បាន​ធ្វើ​ដំណើរ​មក​កាន់​នគរ​ហ្វូណន។ នៅ​ពេល​ដែល​គាត់​វិល​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ គាត់​បាន​រៀប​រាប់​ថា នគរ​ហ្វូណន គឺ​ប្រទេស​ក្តៅ ដែល​ប្រជា​ជន​មិន​មាន​ស្លៀក​សំលៀក​បំពាក់​ឡើយ ហើយ​ជន​ជាតិ​ហ្វូណន​មាន​ណាស់ ដែល​ពួក​គេ​បង់​ពន្ធ​នានា​ជា​មាស ជា​គ្រឿង​អលង្ការ និង​ជា​ទឹក​អប់​មាន​តម្លៃ។

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​លោក ខាង ស៊ី ស្តេច​នៅ​នគរ​ហ្វូណន​ជិះ​នៅ​លើ​សត្វ​ដំរី​ដែល​មាន​តុប​តែង​លំអរ​ដោយ​ពេជ្រ និង​គុជ។ ហើយ​ប្រជា​នុរាស្រ្ត​ចូល​ចិត្ត​កំសាន្ត​ការ​ប្រជល់​សត្វ​ជ្រូក។
ទោះ​បី​ជា​ប្រជាជន​ហ្វូណន​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​វប្បធម៌​ភាគ​ច្រើន​របស់​ហ្វូណន​គឺ​ទទួល​បាន​មក​ពី​ប្រទេស​ឥណ្ឌា។ ពួក​ពាណិជ្ជករ និង​អ្នក​ប្រាជ្ញ​មក​ពី​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​អគ្នេយ៍​តាំង​ពី​ឆ្នាំ​១០០ មុន​គ្រឹស្ត​សក​រាជ​មក​ម៉្លេះ។

ជាមួយ​និង​ទំនិញ​សំរាប់​ធ្វើ​ពាណិជ្ជ​កម្ម ជន​ជាតិ​ឥណ្ឌា​បាន​ពាំ​នាំ​មក​ជាមួយ​ផង​ដែរ​នូវ​ភាសា​សំ​ស្ក្រឹត​ដែល​ជា​ ភាសា​របស់​ប្រទេស​ឥណ្ឌា។ នៅ​នគរ​ហ្វូណន ភាសា​សំស្ក្រឹត​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្នែក​សាសនា និង​ពិធី​នានា​នៅ​ក្នុង​ព្រះរាជ​វាំង ចំណែក​ភាសា​ខ្មែរ​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។
ជន​ជាតិ​ឥណ្ឌា​ក៏​បាន​នាំ​មក​ជាមួយ​នូវ​សាសនា​ធំៗ​ពីរ​របស់​ខ្លួន​ផង​ដែរ គឺ​សាសនា​ហិណ្ឌូ និង​សាសនា​ព្រះ​ពុទ្ធ។ ជន​ជាតិ​ខ្មែរ​ខ្លះ​គោរព​ព្រះ​ពុទ្ធ​សាសនា ប៉ុន្តែ​សាសនា​ហិណ្ឌូ​បាន​ទាក់​ទាញ​មនុស្ស​យ៉ាង​ច្រើន​អោយ​ជឿ​តាម រហូត​ដល់​សាសនា​នេះ​បាន​ក្លាយ​ជា​សាសនា​របស់​រដ្ឋ​ហ្វូណន​ទៀត​ផង។ ព្រះ និង​ពិធី​នា​នា នៅ​ក្នុង​សាសនា​ហិណ្ឌូ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ខ្មែរ។

នគរ​ហ្វូណន​បាន​រីក​ចំរើន​រហូត​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ជំនួញ​របស់​ឥណ្ឌា និង​ចិន។ អ្នក​ជំនួញ​ហ្វូ​ណន​ទទួល​ទំនិញ​មក​ពី​ប្រទេស​ឆ្ងាយ​រហូត​ដល់ ភីសៀរ (ឥឡូវ​នេះ​ជា​ប្រទេស​អ៊ីរ៉ង់) និង​រហូត​ដល់​ចក្រ​ភព​រ៉ូម៉ាំង​ផង​ដែរ។ សិប្បករ​របស់​នគរ​ហ្វូណន​បាន​ផលិត​គ្រឿង​អលង្ការ​ប្រណិតៗ និង​រូប​ចម្លាក់​សាសនា​ធ្វើ​ពី​សំរិទ្ធ និង​ពី​មាស​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​នគរ​ហ្វូណន​មាន​កំលាំង​ទ័ព​ដ៏​ខ្លាំង​មហិមា​ផង​ដែរ។
ចំណែក​ឯ​មហាក្សត្រ​សម័យ​នោះ ព្រះអង្គ​គង់​នៅ​ក្នុង​ប្រាសាទ​ឈើ​ដែល​មាន​ពីរ​ជាន់ និង​មាន​របង​ព័ទ្ធ​ជុំវិញ។ សំភារៈ​ប្រើ​ប្រាស់​ក្នុង​វាំង ចាន​ក្បាន​ធ្វើ​អំពី​មាស។ ពេល​ចេញ​ដំណើរ​កំសាន្ត​ក្រៅ​វាំង​ម្តងៗ ព្រះ​រាជា​ទ្រង់​គង់​លើ​ខ្នង​ដំរី ហើយ​មាន​ក្បួន​ហែរ​ហម​មួយ​យ៉ាង​វែង រួម​មាន​អគ្គ​មហេសី ស្រី​ស្នំ មន្ត្រី​តូច​ធំ និង​កង​រក្សា​ព្រះអង្គ​ផង​ដែរ។ មហាក្សត្រ​សម័យ​នោះ មាន​អំណាច​ខ្លាំង​ក្លា ពូកែ​ល្បីល្បាញ មាន​នគរ​ជិតឆ្ងាយ​ជា​ច្រើន​ជា​ចំណុះ។

គេ​ជឿ​ជាក់​ថា ជន​អន្តោ​ប្រវេស្តន៍​ឥណ្ឌា​បាន​មក​ដល់​តំបន់​អាស៊ី​អគ្នេយ៍​នៅ​ប្រហែល​ជា​ សតវត្ស​ទី៤ និង​ទី៥ ដែល​តាម​រយៈ​នេះ​ជន​ជាតិ​ខ្មែរ​បាន​ទទួល​ឥទ្ធិ​ពល​ពី​វប្បធម៌​ឥណ្ឌា​នៅ​ ក្នុង​សង្គម​របស់​ខ្លួន។ ភាសា​សំ​ស្ក្រឹត ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​ពេល​នោះ៕

អាណា ចក្រ ចេន ឡា (.. ៥៥០ - ៧០៦)

ថ្ងៃខែបញ្ចូល December 16th 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

នៅ​ពាក់​កណ្តាល​សត​វត្ស​ទី​៦ ហ្វូណន​បាន​ត្រួត​ត្រា​រដ្ឋ​ជិត​ខាង​របស់​ខ្លួន​ចំនួន​ពីរ​គឺ រដ្ឋ​ចេន​ឡា (នៅ​ប្រទេស​ថៃ​សព្វ​ថ្ងៃ) និង​រដ្ឋ​ចម្ប៉ា (នៅ​ប្រទេស​វៀត​ណាម​ភាគ​ខាង​ត្បូង​សព្វ​ថ្ងៃ) ។ ប្រជា​ជន​ចេន​ឡា ក៏​ជា​ជន​ជាតិ​ខ្មែរ​ដែរ ប៉ុន្តែ​ប្រជា​ជន​ចម្ប៉ា (ចាម) គឺ​ជា​ជន​ជាតិ​ម៉ា​ឡេ​ស៊ី។

រាជ​ធានី​របស់​នគរ​នេះ​មាន​ឈ្មោះ​ថា ភវបុរៈ ។ នៅ​ពេល​ដែល​នគរ​ភ្នំ​បាន​ធ្លាក់​មក​ក្រោម​ការ​គ្រប់​គ្រង​របស់​អាណា​ច​ក្រ​ ចេន​ឡា។ ហើយ​រាជ​ធានី​បន្ទាប់​មក​ទៀត​គឺ​នៅ​ត្រង់​តំបន់​អង្គ​របុរី ក្នុង​ខេត្ត​តា​កែវ​សព្វ​ថ្ងៃ។
នៅ​ចុង​សតវត្ស​ទី៦ នគរ​ចេន​ឡា​កាន់​តែ​រីក​ធំ​ធាត់​ឡើង ហើយ​ក៏​បាន​ផ្តួល​រំលំ​ការ​គ្រប់​គ្រង​របស់​ហ្វូ​ណន។ ពេល​នោះ​នៅ​ឆ្នាំ​៥៩៨ មហាក្សត្រ​មួយ​អង្គ​ឈ្មោះ ភវវរ្ម័ន បាន​ឡើង​ត្រួត​ត្រា​ទាំង​នគរ​ហ្វូណន និង​ចេន​ឡា។ ចាប់​ពី​ពេល​នោះ​មក​នគរ​ហ្វូណន​លែង​មាន​ទៀត​ហើយ ព្រោះ​នគរ​ហ្វូណន​ត្រូវ​បាន​ច្របាច់​បញ្ចូល​ទៅ​ក្នុង​នគរ​ចេន​ឡា។
បន្ទាប់​ពី​បាន​បញ្ចូល​នគរ​ហ្វូណន​មក នគរ​ចេន​ឡា​កាន់​តែ​រីក​ធំ​ធាត់​ឡើងៗ​ទាំង​ផ្នែក​គ្រប់​គ្រង​ទឹក​ដី និង​ផ្នែក​កំលាំង​ទ័ព​ក្នុង​មួយ​រយៈ​ពេល។ ប៉ុន្តែ​ជំលោះ​ផ្ទៃ​ក្នុង​រវាង​សមាជិក​រាជ​វង្សា​នុវង្ស នាំ​អោយ​រដ្ឋ​ចេន​ឡា​បែក​បាក់​ទៅ​វិញ​នៅ​សត​វត្ស​ទី​៧។ ពេល​នោះ ចេន​ឡា ត្រូវ​បាន​បែង​ចែក​ជា​ពីរ​គឺ ចេន​ឡា​គោក (Land Chenla) ជា​តំបន់​សម្បូរ​ទៅ​ដោយ​ភ្នំ និង​ជ្រលង​ភ្នំ ប្រជា​រាស្ត្រ​ប្រកប​របរ​ធ្វើ​កសិកម្ម ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​បឹង​ទន្លេ​សាប និង ចេន​ឡា​ទឹក (Water Chenla) ដែល​សម្បូរ​ទៅ​ដោយ​បឹង​បួរ ទន្លេ និង​សមុទ្រ ហើយ​ប្រជា​នុរាស្ត្រ​ប្រកប​របរ​ធ្វើ​ជំនួញ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ ត្បូង។

ផែនទី នគរហ្វូណន និងនគរចេនឡា

ប្រទេស​ខ្មែរ​នៅ​សតវត្ស​ទី៨ ជា​សម័យ​មួយ​ដែល​គ្មាន​ស្ថេរភាព​ខាង​នយោ​បាយ ព្រោះ​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ដំណំ។ នេះ​ហើយ​ដែល​ជា​ហេតុ​មួយ​អោយ​ជាតិ​ជិត​ខាង​មើល​ងាយ ហើយ​ហ៊ាន​លូក​ដៃ​ចូល​កកូរ​កកាយ​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​ទៀត​ផង។
ក្រោយ​ពី​បាន​វាយ​យក​កោះ​ត្រឡាច​បាន​នៅ​ឆ្នាំ​៧៧៤​-​៧៨៧ ពួក​ចោរ​ជ្វា​បាន​តាំង​មូល​ដ្ឋាន​ទ័ព រួច​ក៏​នាំ​គ្នា​ទៅ​រាត​ត្បាត​ឆ្នេរ​ប្រទេស​ចម្ប៉ា ហើយ​ពួក​គេ​ក៏​បាន​ចូល​ទៅ​រាត​ត្បាត ចេន​ឡា​ទឹក ហើយ​បាន​កៀរ​យក​ប្រជា​ជន មន្ត្រី​សេនា​បតី និង​រាជ​វង្សា​នុវង្ស​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ជ្វា ក្នុង​ចំណោម​នោះ​មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ផង​ដែរ។ អ្នក​ដឹក​នាំ​នៅ​អាណា​ចក្រ​ជ្វា ដែល​បច្ចុប្បន្ន​នេះ​ជា​ប្រទេស​ឥណ្ឌូ​នេស៊ី ទទួល​បាន​ការ​ត្រួត​ត្រា​មួយ​ចំនួន​លើ​នគរ​ចេន​ឡា។

ស្លាកស្នាម វប្បធម៌ មុន អង្គរ នៅ លាវ របស់ ព្រះបាទ ស្រី ហេ ន្ទ្រវ រ្ម័ ចុង . ទី ដល់ ឆ្នាំ ៦១០ .

ថ្ងៃខែបញ្ចូល December 2nd 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

តាម​ការ​រក​ឃើញ​ក្នុង​រាជធានី​ចាស់​នៅ​ប្រទេស​លាវ នូវ​សិលាចារឹក​បុរេ​អង្គរ​ចំនួន​២​ផ្ទាំង ដែល​សាងសង់ឡើង​ដោយ ព្រះបាទ​ម​ហេ​ន្ទ្រវ​រ្ម័​ន យើង​អាច​ដឹងថា ព្រះមហាក្សត្រ​អង្គ​នេះ បាន​ធ្វើ​ដង្វាយ​រូបគោន​ន្ទិ​ន​ថ្វាយ​ទៅ​ព្រះរាជបិតា​របស់​ព្រះអង្គ ។

ទិដ្ឋភាពដងទន្លេមូល មើលពីកំពូលភ្នំមួយ (ថាតណង)

ក្នុងចំណោម​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​កសាង​ព្រះរាជាណាចក្រ​កម្ពុជា នា​សម័យ​ចេនឡា​ពី​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី​៨ នៃ​គ​.​ស ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​វឌ្ឍនភាព​នា​សម័យអង្គរ ព្រះបាទ​ស្រី​ម​ហេ​ន្ទ្រវ​រ្ម័​ន​គឺជា​ព្រះមហាក្សត្រ​មួយ​ព្រះអង្គ ផ្តល់​នូវ​កិត្តិ​ស័ព្ទ​ខ្ទរខ្ទារ​ក្នុង​ប្រវត្តិសាស្ត្រ​។​
សកម្មភាព​របស់​ព្រះអង្គ​នេះ​ត្រូវបាន​កត់ត្រា​ឡើង តាមរយៈ​សិលាចារឹក​ជាច្រើន ដែល​បង្ហាញ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​ព្រះអង្គ ប្រជាជាតិ​ខ្មែរ​ទូ​រទាំង​នគរ​បាន​រួបរួម​ផ្សះផ្សា​ជានា​គ្នា​ឡើង​វិញ ត​ពូជពង្ស​ពី​ចក្រភព​មហា​ធំធេង​ក្នុង​សម័យ​រុងរឿង​ដូចជា ជនជាតិ​ហ្គ្រិ​ច និង​រ៉ូ​ម៉ាំង​នៃ​អារ្យ​ប្រទេស​ក្នុង​អតីតកាល​ដែរ ។​
ស្នាដៃ​របស់​ព្រះមហាក្សត្រ​រូបនេះ ត្រូវបាន​ប្រវត្តិវិទូ​ចាត់ទុកថា ជា​ភ័ព្វសំណាង​សម្រាប់​នគរ​ខ្មែរ ព្រោះ​ក្រោយពី​ការផ្សះផ្សា​ជាតិ ព្រះអង្គ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ក្នុង​ការស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ ដោយ​យក​សេដ្ឋកិច្ច​ជាតិ​ជា​ធំ ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ ផ្លូវថ្នល់ ធារាសាស្ត្រ និង​បូជនីយដ្ឋាន​… ដែលជា​សេចក្តីត្រូវការ​របស់​ម​ហា​ជន ។

សំណល់ប្រាសាទមហេន្ទ្រវរ្ម័ន, ខេត្តអ៊ូប៊ូន

ព្រះបាទ​ម​ហេ​ន្ទ្រវ​រ្ម័​ន​ត្រូវជា​បងប្អូន​ជាមួយនឹង​ព្រះបាទ​ព្រះ​ភ​វ​ វរ្ម័ន ពោល​គឺ​មិនមែន​ជា​អនុជ​បង្កើត ក្នុងន័យ​ដែល​គេ​ធ្លាប់​តែ​សន្និដ្ឋាន​នោះ​ទេ ហើយ​ជា​អ្នក​ដែល​បាន​កម្ទេច​នូវ​កម្លាំង​របស់​គូបដិបក្ខ​ខាង​នគរ​ភ្នំ ។ ម្យ៉ាងទៀត​ឥទ្ធិពល​របស់​ព្រះអង្គ​ប្រៀប​ដូចនឹង​ព្រះអាទិត្យ និង​ការគ្រប់គ្រង​នគរ​របស់​ព្រះអង្គ​ទៀត​ប្រៀប​ដូច​ទៅនឹង​ការគ្រប់គ្រង​របស់ ​ព្រះឥន្ទ បើ​យោង​លើ​ខ្លឹមសារ​នៃ​សិលាចារឹក​ចាម ។​
សិលាចារឹក​ក៏បាន​លើកតម្កើង​បន្ថែមទៀតថា គឺ​ព្រះមហាក្សត្រ​នេះ​ហើយ​ដែល​ដណ្តើម​បាន​ប្រទេស​ទាំងអស់ របស់​បច្ចាមិត្ត​នៅ​ម្តុំ​ទន្លេ​មូល ដែល​សព្វថ្ងៃ​ស្ថិតនៅ​ខាងជើង​តំបន់​ជួរ​ភ្នំ​ដងរែក ដោយ​ព្រះអង្គ​បាន​ត្រួតត្រា​កាន់កាប់​ទីក្រុង​វ្យ​ធ​បុរៈ ឬ​អង្គ​បុរី​ថែមទៀត​ផង ហើយ​នៅ​លើ​ទីតាំង​នៃ​ទីក្រុង​ចាស់​នោះ ព្រះអង្គ​បាន​ស្ថាបនា​នូវ​ព្រះ​លិង្គ​របស់​ព្រះអាទិទេព​គិរិសៈ​ទុក​ជា​ និមិត្តរូប​នៃ​ជ័យជំនះ​របស់​ព្រះអង្គ ទៅលើ​ព្រះមហាក្សត្រ​នគរ​ភ្នំ ដែល​បាន​យាង​គេចខ្លួន​ទៅ​ខាងត្បូង គឺ​ទីក្រុង​ណា​ហ្វូ​ណា នៅឯ​ម្ដុំ​វា​លកក់ ។

បុរាណវត្ថុ និងសិលាចារឹក រជ្ជកាលព្រះបាទមហេន្ទ្រវរ្ម័ន នៅក្នុងវត្តអ៊ូប៊ូន (ថត ១៩៨៥)

សូមបញ្ជាក់​ថា ព្រះ​សិវលឹង្គដ៏​សំខាន់​នេះ​ពុំមែន​ស្ថិត​នៅ​បាភ្នំ​ទេ ក៏ប៉ុន្តែ​ស្ថិត​នៅក្នុង​ស្រុក​អង្គរ​បុរី ដែល​ពី​ដើម​ជា​រាជធានី​ដ៏​សំខាន់​បំផុត ។ ការ​ដែល​សន្និដ្ឋានថា បាភ្នំ​បណ្តាលមកពី​លោក សេ​ដេស បានគិត​ថា បាភ្នំ​គឺជា​ព្រះ​រាជធានី​របស់​នគរ​ភ្នំ ពោល​គឺ​ពុំមែន​អង្គ​បុរី ។​ ​
ដើម្បី​ជា​ភស្តុតាង នៃ​ការអះអាង​ពី​ការរួបរួម​អំណាច​របស់​ព្រះបាទ​ស្រីម​ហេ​ន្ទ្រវ​រ្ម័​ន និង​ភ​វ​វរ្ម័នទី​១ សិលាចារឹក​ខាងលើនេះ​បានបញ្ជាក់​ថា អំណាច​របស់​មហាក្សត្រ​ខ្មែរ​ទាំង​ពីរ​អង្គ​នេះ បាន​លាតសន្ធឹង​គ្របដណ្តប់​ពី​ភូមិភាគ​ផ្នែក​ឦសាន​នៃ​ព្រះរាជាណាចក្រ​ខ្មែរ​ បុរាណ គឺ​ចំណុច​វត្ត​ភូ ចម្ប៉ា​សក្តិ​ទៅកាន់​ភូមិភាគ​ខាងកើត ដែល​សព្វថ្ងៃ​តំបន់​ទាំងនោះ​បាន​ប្រែ​ក្លាយទៅជា​ទឹកដី​របស់​សៀម​ដូចជា ខេត្ត​អ៊ូ​ប៊ុន​រាជធានី​, ពេជ្រ​ពូន​, បុរី​រម្យ​, សុ​រិន្ទ​, បស្ចឹម​បុរី​, ស៊ីសាកេត​, ច័ន្ទ​បុរី និង​ពេជ្រ​បូរី​ជាដើម ។ ការពង្រីក​ឥទ្ធិពល​របស់​ព្រះអង្គ​ក៏​បាន​លាតសន្ធឹង ពី​តំបន់​ទាំងនោះ​រហូត​ដល់​តំបន់​ដែល​ស្ថិតនៅ​តាម​ដង​ទន្លេសាប និង​ដង​ទន្លេមេគង្គ​ជាពិសេស​ក្នុង​ភូមិភាគ​ផ្នែក​ខាង​ក្រោម​ដូច​ជា ក្រចេះ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កម្ពុជា​ក្រោម និង​ប្រទេស​លាវ ។

សិលាចារឹក របស់ព្រះបាទមហេន្ទ្រវរ្ម័ន នៅចម្ប៉ាសាក់, ទីក្រុងចាស់

ចំពោះ​ការបង្រួបបង្រួម​ជាតិ​ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​កំពូល​របស់​ព្រះ​ ស្រី​បា​ទម​ហេ​ន្ទ្រវ​រ្ម័​ន ចិត្រ​សេន​កំណត់ហេតុ​ចិន​ក៏​បាន​បញ្ជាក់​បំភ្លឺថា ក្រោយ​អំពី​បាន​ទទួល​នូវ​ជ័យជំនះ ព្រះអង្គ​ក៏​បាន​បញ្ចូល​នគរ​ភ្នំ និង​ចេនឡា​ឲ្យចូល​គ្នា​ជា​ប្រទេស​តែមួយ ។ នេះ​ជា​ការពណ៌នា​ដោយ​តថភាព នៃ​សម័យកាល​ឯកភាព​ជាតិ​ប្រកបដោយ​វឌ្ឍនភាព​មួយ ដែល​ជា​បុព្វហេតុ​នៃ​ការលេចឡើង នៃ​វប្បធម៌​ចេនឡា​ដែល​ជា​ដើម​កំណើត​នៃ​វប្បធម៌​សម័យ​មហានគរ ៕​ (មីសែល.ត្រាណេ)

កំណ កំណើត ប្រទេស ជិត ខាង របស់ ខ្មែរ

ថ្ងៃខែបញ្ចូល November 29th 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

១-ប្រទេស​សៀម
តាំង​ពី​ដើម​គ្រឹស្ត​សក​រាជ​ដល់​ដើម​សម័យ​អង្គរ ពុំ​ទាន់​មាន​រដ្ឋ​អយុ​ធ្យា នៅ​ឡើយ​ទេ។ កាល​ពី​ដើម​ឡើយ​សៀម​នៅ​យូណាន (ប្រទេស​ចិន) ក្រោយ​មក​យូ​ណាន ត្រូវ​ពួក​ម៉ុង​ហ្គោល​វាយ​លុក សៀម​ក៏​ចុះ​មក​រស់​នៅ​តាម​ដង​ទន្លេ​មេណាម​ជា​ក្រុម​តូចៗ ក្រោម​អំណាច​ស្តេច​អង្គរ។ ដោយ​សារ​ពួក​ម៉ុង​ហ្គោល​រុក​រាន​ទន្ទ្រាន​ចូល​ប្រទេស​ចិន នាំ​អោយ​ពួក​សៀម​ដែល​តាំង​នៅ​តំបន់​យូ​ណាន ធ្វើ​ដំណើរ​ចុះ​មក​ទិស​ខាង​ត្បូង “តំបន់​អាស៊ី​អាគ្នេយ៍”។
ឯ​រដ្ឋ​អយុធ្យា ទើប​ចាប់​កំណើត​ក្នុង​ឆ្នាំ​១៣៥០​ប៉ុណ្ណោះ។ មហាក្សត្រ​ដំបូង​របស់​សៀម​មាន​ព្រះ​នាម​ថា រាមា​កំហែង។ មហាក្សត្រ​សៀម បង្កើត​រាជា​ណា​ចក្រ​អយុ​ធ្យា​លើ​ទឹក​ដី​ចក្រ​ភព​អង្គរ។ រាជា​ណា​ចក្រ​អយុធ្យា មាន​ទីតាំង​ស្ថិត​នៅ​តាម​ដង​ទន្លេ​ចៅ​ព្រះ​យ៉ា ចម្ងាយ​៨៨.៥០​គ.ម ពី​សមុទ្រ។ បាន​ជា​គេ​ហៅ​ថា ស្យាម (សៀម) ព្រោះ​ស្យាម​ជា​ពួក​ព្រៃ​ដែល​មក​ពី​តំបន់​ដាច់​ស្រយាល។
ស្តេច​រាមា​កំហែង បាន​យក​តួ​អក្សរ​ខ្មែរ ទៅ​កែ​ធ្វើ​ជា​តួ​អក្សរ​សៀម។ សៀម​បាន​កាឡៃ​អរិយ​ធម៌​ខ្មែរ​ថា​ជា​អរិយ​ធម៌​របស់​ខ្លួន​ព្រោះ​ជន​ជាតិ​សៀម​ នៅ​ខ្សត់​ខ្សោយ​ខាង​អរិយ​ធម៌​នៅ​ឡើយ គ្មាន​ស្ថាប័ន​រដ្ឋ​គ្រប់​លក្ខណៈ គ្មាន​អង្គ​ការ​រដ្ឋ​បាល ខាង​សង្គម​កិច្ច ខាង​នយោបាយ​ទេ។ ប្រទេស​សៀម ដូរ​ឈ្មោះ​មក​ជា ថៃ​ឡង់ដ៏​វិញ នៅ​ឆ្នាំ​១៩៣៩។

២-ប្រទេស​ឡាវ
ឡាវ​ជា​ប្រទេស​មួយ​ដែល​មាន​ឈ្មោះ​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ មុន​សតវត្ស​ទី​១៤ ជន​ជាតិ​ឡាវ​រស់​នៅ​ជា​ញាតិ​សម្ព័ន្ធ និង​ជា​កុល​សម្ព័ន្ធ​នៅ​ឡើយ ក្រោយ​មក​បាន​រួប​រួម​បង្កើត​បាន​ជា​ក្សត្រ​បុរី​មួយ។ មហា​ក្សត្រ​ដំបូង​របស់​ឡាវ​មាន​ព្រះនាម​ថា ហ្វា​ងុម (Fa Ngum)។ ស្តេច ហ្វា​ងុម បាន​ខិត​ខំ​បង្រួប​បង្រួម​កុល​សម្ព័ន្ធ និង​ក្សត្រ​បុរី​ឡាវ​ទាំង​អស់ បង្កើត​បាន​ជា​រាជា​ណា​ចក្រ ឡាន់​សាង (Lan Xang) នៅ​ឆ្នាំ​១៣៥៣។
ស្តេច​ហ្វា​ងុម បាន​ឡើង​សោយ​រាជ្យ​ពី​ គ.ស.១៣៥៣ ដល់​គ.ស.​១៣៥៦ នៅ​រាជ​ធានី​លួង​ព្រះ​បាង។ ជន​ជាតិ​ដំបូង​នៅ​ប្រទេស​ឡាវ​គឺ ឡាវ​ថុង។ មក​ដល់​សត​វត្ស​ទី​១៨ ប្រទេស​ឡាវ​ត្រូវ​បែង​ចែក​ជា​បី​រដ្ឋ​គឺ លួង​ព្រះ​បាង វៀង​ច័ន្ទ និង​ចំប៉ា​សក្តិ។ អក្សរ​ឡាវ កកើត​ឡើង​ដោយ​ផ្អែក​លើ​អក្សរ​ខ្មែរ។

៣-ប្រទេស​វៀត​ណាម
ប្រទេស​វៀតណាម​ពី​ដើម​ឡើយ​មាន​ឈ្មោះ​ថា អណ្ណាម (នៅ​ទិស​ឥសាន្ត​នៃ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ)។ រដ្ឋ​អណ្ណាម កើត​ឡើង​ដោយ​កុល​សម្ព័ន្ធ​ពីរ​គឺ វ៉ាន់ឡាង និង​អូវ​ឡាក់។ រដ្ឋ​អណ្ណាម ទទួល​អរិយ​ធម៌​ពី​ប្រទេស​ចិន។ ប្រជាជន​អណ្ណាម​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ចិន​អស់​ជាង​១​ពាន់​ ឆ្នាំ។ រដ្ឋ​អណ្ណាម បាន​កើត​ឡើង​ប្រហែល​ជា​ក្នុង​ឆ្នាំ​៩០០ គឺ​ដើម​សត​វត្ស​ទី​១០។
រដ្ឋ​អណ្ណាម​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​ជន​ជាតិ​ចិន ឥណ្ឌា ម៉ាឡេ ជ្វា សៀម និងខ្មែរ ព្រោះ​ទីតាំង​ប្រទេស​អណ្ណាម​ជា​ផ្លូវ​បំបែក​នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រជាជន​ទាំង​ឡាយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ រដ្ឋ​អណ្ណាម​នេះ បាន​រីក​ធំ​ធាត់​ជា​លំដាប់​តាំង​ពី​មាន​ទឹក​ដី​មួយ​ដុំ​តូច រហូត​ដល់​មាន​ទឹក​ដី​ធំ​ទូលាយ​នា​ពេល​បច្ចុប្បន្ន​នេះ។ រដ្ឋ​អណ្ណាម​នេះ បច្ចុប្បន្ន​គឺ​ជា​ប្រទេស​វៀតណាម។

ដើមកំណើត នៃ ជនជាតិ ថៃ - លា

ថ្ងៃខែបញ្ចូល November 16th 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

ការធ្វើដំណើរ​ទៅ​ទិស​ខាងលិច​ដោយ​ជនជាតិ​ថៃ​-​លា​វ ជា​ព្រឹត្តិការណ៍​ថ្មីថ្មោង​ក្នុង​ប្រវត្តិសាស្ត្រ ពោល​គឺ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្តសករាជ ។ រី​ឯ​ការបង្កើត​ប្រទេស​ថៃ​និង​លាវ​នៅលើ​ទឹកដី​អង្គរ ក៏​ដូច្នោះ​ដែរ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដែល​គេ​ស្តាល់​នូវ​ការ​វិវឌ្ឍន៍ដ៏​ច្បាស់លាស់​របស់​វា ។​
បញ្ហា​នេះ ត្រូវបាន​អ្នកស្រាវជ្រាវ​ជាច្រើន​នាក់​បាន​យក​មក​លាតត្រដាង ចងក្រង​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ ។ ព័ត៌មាន​វិទ្យាសាស្ត្រ​ដែល​អ្នកស្រាវជ្រាវ​បាន​យក​មក​បង្ហាញ គឺ​ទឹក​ដី​មួយ​ភាគ​ធំ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ដើម​ឡើយ​គឺជា​ទឹកដី​របស់​ប្រជាជន​ខ្មែរ​ទាំងមូល ពោល​គឺ​មុន​ការបង្កើត​ប្រទេស​ថៃ និង​លាវ​នៅ​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្តសករាជ និង​ប្រទេស​វៀតណាម​ខាងត្បូង​នា​ដើម​សតវត្សរ៍​ទី​១៧ នៃ​គ្រិស្ដសករាជ ។ នេះ​ជា​វត្តមាន​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ជាតិខ្មែរ ដែល​យើង​គ្រប់​រូប​គប្បី​ចងចាំ ។ ម្យ៉ាងទៀត​ជនជាតិខ្មែរ ក៏​បាន​បង្ហាញ​ពី​តួនាទី​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការផ្ទេរ​ចំណេះដឹង​ វិទ្យាសាស្ត្រ​ឲ្យ​ជនជាតិ​ថៃ​-​លាវ​ផងដែរ ។

១. ការ​មក​ដល់​ប្រជាជន​ថៃ ក្នុង​ដែនដី​ខ្មែរ
គួរ​រំលឹក​ឡើងវិញ​ថា ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដែល​មាន​ការសាងសង់​ប្រាសាទអង្គរវត្ត​និ ង​បឹងមាលា ជនជាតិ​ថៃ ដែល​ពុំ​ទាន់​បាន​បង្កើត​រដ្ឋ​របស់​ខ្លួន​ឯង​នៅ​ឡើយ​ទេ ពួកគេ​ធ្លាប់​បាន​ស៊ីឈ្នួល​ក្នុង​ជួរ​ទ័ព​ខ្មែរ ដោយ​មាន​នាទី​ជា​មេទ័ព ឬក៏​ជួនកាល​ជា​អ្នក​លី​សែង ជីកដី​ឲ្យ​ខ្មែរ ដែល​ចាស់​បុរាណ​ហៅថា ‹​អា​ចបជីក​› ។ ក្រៅពីនេះ​គេ ក៏​បាន​ឃើញ​មាន​ចម្លាក់​មេ​ទ័ព​សៀម នៅលើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ជា​តឹកតាង​បង្ហាញ​នូវ​លក្ខណៈ​អន្តោប្រវេសន៍ នៃ​ពូជសាសន៍​ថៃ​-​លាវ​ដែរ ដែល​បន្ទាប់មក​បានរ​ស់​លាយឡំ ព្រមទាំង​ផ្សំ​កាត់​ជាមួយ​មនុស្ស​ខ្មែរ​ដែល​ជា​អ្នកស្រុក​អា​យ ដើម្បី​ឲ្យ​កំណើត​ទៅ​ជនជាតិ​ថៃ​សព្វថ្ងៃនេះ ដែល​ជា​ជនជាតិ ‹​កូនកាត់​› ។

លក្ខណៈពិសេស​របស់​មេ​ទ័ព​និង​កងទ័ព​ថៃ​នា​សម័យ​នោះ​ខុស​ប្លែក​ពី កងទ័ព​ខ្មែរ​គឺ​លក្ខណៈ​ចិន ។ តាម​រូបចម្លាក់​គេ​អាចសន្និដ្ឋាន​ថា មនុស្ស​ថៃ​ពុំ​ទាន់​កាត់​ផ្សំ​ជាមួយ​ខ្មែរ​និង​កុលសម្ព័ន្ធ ខ្មែរ​មន​នៅឡើយ​ទេ ហើយ​បើ​មានការ​កាត់​ផ្សំ​ក៏​នៅមានកម្រិត​តិចតួចស្តួចស្តើង​ដែរ ។​
តាមរយៈ​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិវិទ្យា​ជាច្រើន​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ ភ្នំពេញ​បានឲ្យដឹងថា ជនជាតិ​ថៃ​សុទ្ធ​សព្វថ្ងៃនេះ នៅ​រស់​នៅ​ប្រទេស​ចិន​យ៉ាងច្រើន​កុះករ​នៅឡើយ ដោយ​មនុស្ស​ក្នុង​កុលសម្ព័ន្ធ​នោះ​ពុំទាន់​បាន​កាត់​ផ្សំ​ជាមួយ​ខ្មែរ និង​ខ្មែរ​ព្រៃ​ភ្នំ​ទេ គឺ​នៅ​រក្សា​ទម្រង់​វប្បធម៌​ដើម​របស់​ខ្លួន​នៅឡើយ ។ រីឯ​រូប​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ជនជាតិ​ថៃ​ស្ថិតនៅក្នុង​អម្បូរ​ថៃ​-​វៀត ដែល​ខុស​ពី​ជនជាតិ​ខ្មែរ​ដែល​ស្ថិតនៅ​ក្នុង​អម្បូរ​មន​-​ខ្មែរ ហើយ​ក្រោម​ការវាយលុក​របស់​មេ​ទ័ព​ម៉ុង​ហ្គោល ពួកគេ​ក៏​បាន​បង្ខំចិត្ត​និរទេស​ខ្លួន​ពី​នគរ​ណាន​ចៅ ស្រុក​ចិន​ខាងត្បូង មកកាន់​ភូមិ​ភាគ​ឥណ្ឌូចិន​ដែល​ដើមឡើយ​ជា​ទឹកដី​របស់​ចក្រភព​អង្គរ ។

នៅ​ក្នុង​ការ​ភៀសខ្លួន​នេះ មេទ័ព​ថៃ​ដ៏​ខ្លាំងពូកែ​ជាច្រើន​ដែល​បាន​ចាញ់​សង្គ្រាម​មក​ពី​ស្រុក​ចិន​ ខាងត្បូង​នោះ ក៏​បាន​បោះ​ទីតាំង​នៅក្នុង​ស្រុក​ខ្មែរ ហើយ​ត្រូវ​ស្ថិត​នៅក្រោម​ការត្រួតត្រារ​បស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ស្តេច​ដ៏​មាន​មហិទ្ធិឫទ្ធី ។​
នៅក្នុង​ការរស់នៅ​នោះ​ជនជាតិ​ថៃ​ភៀសខ្លួន ស្ថិតនៅ​ក្នុង​ស្ថានភាព​ទាប​ជាង​ជនជាតិ​ខ្មែរ​ដែល​ជា​ម្ចាស់​ទឹកដី ហើយ​ត្រូវ​រស់នៅ​ដោយ​ការ​ស៊ីឈ្នួល​ឲ្យ​ម្ចាស់​ទឹក​ដី ហេតុនេះហើយ​បានជា​គេ​ឃើញ​ចម្លាក់​ជា​ប្រវត្តិសាស្ត្រ នៅលើ​ជញ្ជាំង​ប្រាសាទ​អង្គរ​ឆ្លាក់​មេ​ទ័ព​សៀម​ស៊ីឈ្នួល​ក្នុង​ជួរ​ទ័ព​ ខ្មែរ ដែល​ពេល​ឆ្លាក់​នោះ ពួកគេ​មិន​ទាន់​មាន​ប្រទេស​នៅ​ឡើយ​ទេ និង​ក៏​ពុំទាន់​មាន​អក្សរ​របស់​ខ្លួន​ដែរ ពោល​គឺ​មុន​បង្កើត​រដ្ឋ​នៅ​សុខោទ័យ និង​ការសាងសង់​ទីក្រុង​អយុធ្យា​នៅ​ឆ្នាំ ១៣៥០ នៃ​គ្រិស្តសករាជ ។ ត្រង់​ចំណុច​នេះ ហើយ​ដែល​ស​ឲ្យឃើញ​ច្បាស់លាស់​ណាស់ នូវ​ភាព​ខ្លាំងពូកែ​របស់​មនុស្ស​ខ្មែរ​បុរាណ ក្នុងពេល​ដែល​ជនជាតិ​សៀម​នៅ​ជា​ទាហាន​ស៊ីឈ្នួល​នៅឡើយ ។

រូបចម្លាក់​ទ័ព​សៀម​ឬ​ថៃ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​ឥទ្ធិពល​ របស់​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ មិន​ត្រឹមតែ​បាន​សង់​ប្រាសាទអង្គរវត្ត​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​បាន​បង្ហាញ​នូវ​កម្រិត​វឌ្ឍនភាព​កប់​កំពូល​របស់​ខ្លួន​ដែរ ដោយ​មាន​មេទ័ព​បរទេស​មក​ស៊ីឈ្នួល​ច្បាំង​នឹង​នគរ​ច​ម្ប៉ា ដែល​មក​បៀតបៀន​កម្ពុជា​ផង ។ គួរ​គប្បី​កត់ត្រា​ថា ការសាងសង់​ខឿនវប្បធម៌​មួយ​ប្រកបដោយ​ភាពរុងរឿង ថ្កុំ​ថើ្ក​ង​អស្ចារ្យ​បាន ក៏​ដោយសារ​តែ​ផលិតកម្ម និង​ការតស៊ូ​គ្រប់បែប​យ៉ាង​ដែល​ជា​មោទនភាព​ជាតិ អ្វី​ដែល​ព្រះរាជា​ខ្មែរ​ចង់បង្ហាញ​តាម​ចម្លាក់​ក្បួន​ហែ​ទ័ព​ដ៏​មហា​ធំធេង​ នេះ ។​
ស្នាដៃ​ជាច្រើន​របស់​ព្រះមហាក្សត្រ​ខ្មែរ មាន​ទ្រង់ទ្រាយ​ជា​ការបង្កើត​លោក​តាម​ទេវ​កថា នៃ​ព្រហ្មញ្ញសាសនា ដូច​ជា​ការ​កូរ​សមុទ្រ​ទឹកដោះ​ឆ្លាក់​លើ​ប្រាសាទ​ថ្ម​ជាដើម ដើម្បី​ស្វែងរក​នូវ​ទឹក​អមតៈ គឺ​ទឹក​អម្រិត​ជា​ប្រភព​នៃ​សុភមង្គល​របស់​ប្រជារាស្ត្រ​ខ្មែរ ក្នុង​ព្រះរាជ​នគរ​ទាំងមូល ។ តាម​ទស្សនៈ​នេះហើយ ដែល​មាន​ការប្រដូច​ព្រះអង្គ​ទៅ​នឹង​ព្រះអាទិទេព​កសាង​លោក ព្រះបាទ​សុរិយា​វរ្ម័នទី​២ បាន​បញ្ជា​ឲ្យគេ​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​សិលា​នូវ​រឿង​កូរ​សមុទ្រ​ទឹក​ ដោះ ឬក៏​ក្បួនទ័ព​សៀម​និង​ខ្មែរ​ដែល​មកពី​បណ្តា​ខេត្ត​នានា ក្នុង​ចក្រភព​អង្គរ​ក្នុងនាម​ព្រះអង្គ​ជា​ម្ចាស់​ដែន​ដី​ដ៏​មាន​ មហិទ្ធិឫទ្ធី​ដ៏​មហិមា ។

២. លក្ខណៈ​ចិន​នៃ​ចម្លាក់​កងទ័ព​សៀម​ស៊ីឈ្នួល ‹​ស្យាម​កុក​›
ការពិនិត្យ​យ៉ាង​ហ្មត់ចត់​នូវ​រូបចម្លាក់​មេទ័ព និង​កងពល​ថៃ ដែល​ខ្មែរ​យើង​បាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ដែល​កំពុង​ធ្វើ​ព្យុហយាត្រា ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ បាន​ផ្តល់​ចំពោះ​យើង​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​គេ​ពុំ​នឹក​ស្មាន​ដល់​ពីមុន ។​
ចំពោះ​ចម្លាក់​នៃ​កងទ័ព​ថៃ​ខាងលើនេះ យើង​ធ្វើ​ការកត់សម្គាល់ថា ការសិក្សា​ប្រៀបធៀប​លក្ខណៈ​មុខមាត់​របស់​ពួកគេ និង​ជនជាតិភាគតិច​កួយ ឬ​សួយ​ដែល​ស្ថិត​ក្នុង​អម្បូរ​មន​-​ខ្មែរ ពុំ​ឲ្យ​លទ្ធភាព​ជា​វិជ្ជមាន​ទេ​ចំពោះ​ទ្រឹស្តី​ដែល​ថា​ចម្លាក់​លើ​ជញ្ជាំង​ ប្រាសាទ​អង្គរវត្ត គឺជា​ជនជាតិ​កួយ ឬ​សួយ​នោះ ។ ផ្ទុយទៅវិញ​ការសិក្សា​ប្រៀបធៀប​បាន​ឲ្យឃើញថា កងទ័ព​ថៃ​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត មាន​លក្ខណៈ​ទ្រង់ទ្រាយ​ស្រដៀង​នឹង​កុលសម្ព័ន្ធ​ថៃ ដែល​មាន​លក្ខណៈ​ជា​ជនជាតិ​ចិន​ទៅវិញ ។

មេ ទ័ព សៀម ( ស្យាម កុក ) លើ ប្រាសាទ អង្គរវត្ត នា ស . វ ទី ១២ នៃ គ . ស

ទស្សនៈ​នេះ​មាន​អត្ថប្រយោជន៍ និង​សារៈសំខាន់​ធ្វើឲ្យ​គេ​កំណត់​ប្រភព​នៃ​ពូជសាសន៍ជ​ន​ជាតិ​សៀម លើ​ប្រាសាទ​អង្គរ​យ៉ាង​ច្បាស់លាស់ សមស្រប​និង​ពាក្យ​មួយ​ដែល​ខ្មែរ​ធ្លាប់​ពោល ស្យាម​គឺជា​ព្នង​ចិន​ក្នុងន័យ​ជនជាតិ​ចិន​បុរាណ ។​
ការបញ្ជាក់​នេះ​អាច​និង​ងាយស្រួល​ត្រួតពិនិត្យ​ជាទីបំផុត ពីព្រោះ​គ្រប់​ចំនុច​នៃ​រូបរាងកាយ​របស់​ពួកគេ មាន​លក្ខណៈ​ខុស​ប្លែក​ពី​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​ខេត្ត​មួយចំនួន​នៃ​ប្រទេស​ថៃ និង​ឡាវ​បច្ចុប្បន្ន និង​ក្រៅ​ពី​ភាសា​ដែល​មាន​លក្ខណៈ​ដើម ។

ទាំងនេះ​ដើម្បី​បង្ហាញថា រូបចម្លាក់​ទាំងនោះ​ពិតជា​តំណាង​នូវ​កងទ័ព​សៀម ឬ​ថៃ​យ៉ាង​អង់អាច​ក្លាហាន​នា​សម័យបុរាណ ដែល​បាន​មកជួយ​ខ្មែរ​ច្បាំង និង​ទ័ព​ច​ម្ប៉ា ពោល​គឺ​ពុំមែន​ជនជាតិ​កួយ ឬ​សួយ ដែល​គេ​បាន​សន្និដ្ឋាន​ដោយ​ភ័ន្តច្រឡំ​នោះទេ ។ ការ​មិន​ស្គាល់​រូបរាងកាយ ឬ​លក្ខណៈ​នៃ​ជនជាតិ ឬ​កុលសម្ព័ន្ធ​កួយ​យ៉ាង​ច្បាស់លាស់​នោះ​គឺជា​មូលហេតុ​នៃ​ទ្រឹស្តី​ខុស​ មួយចំនួន ។ ព្រោះ​លក្ខណៈ​រូបរាងកាយ​របស់​បង​ប្អូន​កួយ​មិន​ខុសប្លែក​ពី​លក្ខណៈ​រូបរាង​ ថៃ និង​ជនជាតិខ្មែរ​ប៉ុន្មាន​ទេ ។ អ្វី​ដែល​ខុស​គឺ​កម្រិត​វប្បធម៌ ឬ​ទស្សនៈវិជ្ជា​តែប៉ុណ្ណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្សំ​កាត់​ជា​ច្រើន​តំណ​ជាមួយ​ជនជាតិ​ខ្មែរ​និង​មន ដែល​ជា​អ្នកស្រុក​អា​យ បាន​ធ្វើឲ្យ​លក្ខណៈ​ដើម​របស់​ជនជាតិ​ថៃ ជា​ពិសេស​អ្នកដឹកនាំ​កំពូល​របស់​រាជរដ្ឋាភិបាល​ថៃ ផ្លាស់ប្តូរ​ទម្រង់​ឬ​មុខមាត់ ។ នេះ​ជា​ហេតុ​ដែល​ជួនកាល​ធ្វើឲ្យ​គេ​ពិបាក​សន្និដ្ឋានថា មនុស្ស​មួយ​ណា​ជា​ថៃ​ហើយ​មនុស្ស​មួយ​ណា​ទៀត ជា​ខ្មែរ​ហើយ​ផ្ទុយទៅវិញ អ្វី​ដែល​គេ​អាច​កត់សម្គាល់​នៅទីនេះ គឺ​កត្តា​វប្បធម៌​មួយ​ចំនួន​ដូចជា ភាសា ចរិត ឥរិយាបថ ព្រមទាំង​ប្រពៃណី​ជាដើម ដែល​យើង​ឃើញ​ភាពខុសគ្នា​រវាង​ជនជាតិ​ទាំងពីរ​ខាងលើនេះ ។

ដូចនេះ​បញ្ហា​អប់រំ និង​បញ្ហា​វប្បធម៌​អាចជា​រឿង​សំខាន់​បំផុត​សម្រាប់​កត់​សម្គាល់​ជន​ណា​ជា​ ខ្មែរ និង​ជន​ណា​ទៀត​ជា​សៀម ឬ​ថៃ ជាជាង​ភាព​បរិសុទ្ធ​នៃ​ពូជសាសន៍ ។​
បើ​និយាយ​ន័យ​ឲ្យ​ត្រង់​ទៅ​សម្ព័ន្ធភាព​គ្រប់​វិស័យ ព្រមទាំង​វិស័យ​មនុស្សសាស្ត្រ និង​ជាតិពន្ធុវិទ្យា ធ្វើឲ្យ​យើង​មាន​ផលវិបាក​ក្នុង​ការ​គិតថា អ្វី​ជា​ខ្មែរ និង​អ្វី​ដែល​ពុំ​មាន​លក្ខណៈ​ជា​ខ្មែរ ។ ការលើក​បញ្ហា​នេះ​ឡើង អាច​ជា​វិធានការ​មួយ​ទប់ទល់​នឹង​ភាព​រអើម​ពូជសាសន៍ ដែល​ជួនកាល​ក្នុង​កាលៈទេសៈ​ខ្លះ​វា​ឥត​មាន​ន័យ ។ ដូច្នេះ​ហើយ​វា​ជា​បច្ច័យ​មួយ​ដែល​អាច​ធ្វើឲ្យ​ជនជាតិ​ទាំង​ពីរ​យោគយល់​គ្នា ​ទៅវិញទៅមក ដោយ​ឈរ​លើ​ភាតរភាព សមភាព និង​អធិតេ​យ្យ​ក្នុងនាម​ជា​បងប្អូន ទាំងនេះហើយ គឺជា​តថភាព​ពិតៗ ។

សូមជម្រាបថា ចំពោះ​ប្រភព​ចិន និង​លំនៅស្ថាន​កំណើត​របស់​ប្រជាជន​ថៃ​-​អ្វីមួយ​ដែល​យើង​បាន​ពិពណ៌នា​នៅ​ ខាងលើ​-​ក៏​បាន​ទទួលស្គាល់​ដោយ​អ្នកវិទ្យាសាស្ត្រ​ថៃ ដែល​ជា​សាស្ត្រាចារ្យ​ធំៗ​ដូចជា លោកស្រី​ស​ករៈ វល្លី​ភោត​ម និង​ប្រាណី​វងទេស ក្នុង​សៀវភៅ Zhuang : The oldest Tai របស់​គេ​ដែរ ដែល​ទើបតែ​បោះពុម្ព​ដោយ​មហាវិទ្យាល័យ​សិល្បករ​ថៃ នៅ​ឆ្នាំ​១៩៨៣ នៅ​ទីក្រុង​បាងកក ៕

(ដកស្រង់ចេញពីសៀវភៅ លោក មីសែលត្រាណេ)

ប្រាសាទអង្គរវត្ត គឺជា កន្លែង តម្កល់ ព្រះ អដិ្ឋធាតុ ព្រះបាទ សុរិយាវរ្ម័ន ទី

ថ្ងៃខែបញ្ចូល November 19th 2010 បញ្ចូលដោយ admin. នៅក្នុងផ្នែក ប្រវត្តិសាស្រ្ត .

ប្រាសាទ ​អង្គ​វត្ត ដែល​ត្រូវបាន​សាងសង់​ឡើង​នៅ​គ្រិស្តសករាជ​ឆ្នាំ​១១១៣ តាម​ព្រះតម្រិះ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដោយ​ស្ថាបត្យករ​ចំណាន​ម្នាក់​ឈ្មោះ ទិវករ​បណ្ឌិត ដែល​ជា​ព្រះ​រាជគ្រូ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​វិស្ណុ ដែល​ជា​ព្រះអាទិទេព​កំពូល​នៃ​បូជនីយដ្ឋាន​ដ៏​ធំ​សម្បើម​នេះ គឺជា​អច្ឆរិយវត្ថុ​គ្មាន​ពីរ​ក្នុង​លោក ។​
ប្រាសាទ​ដ៏​ស្កឹមស្កៃ​នេះ ដែល​ជា​បេះដូង​នៃ​ព្រះរាជ​ធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​សម័យ​មហា​អង្គរ ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ប្រើ​ពេលវេលា​យ៉ាងតិចណាស់​ក៏​សាមសិប​ប្លាយ​ឆ្នាំ​ ដែរ ។ ភាព​លេចធ្លោ​ឡើង​នៃ​សំណង់​ស្ថាបត្យកម្ម​ឯក​នេះ ដែល​ជា​បូជនីយ​រដ្ឋ​នៃ​ព្រះរាជ​ធានី​ផង​ដែរ​នោះ គឺជា​ភស្តុតាង​នៃ​វឌ្ឍនភាព​កម្រិត​ខ្ពស់​កប់​កំពូល​របស់​ប្រជាជន​ខ្មែរ​នា​ សម័យ​នោះ ។ ស្ថេរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​រួម​ផ្សំ​នឹង​ការរីកចំរើន​ខាង​បច្ចេកវិទ្យា​សាងសង់ និង​ដែល​ត្រូវបាន​ផ្សាភ្ជាប់​ទៅ​នឹង​នយោបាយ​ទឹក ដ៏​ស្ទាត់ជំនាញ​គឺជា​មូលហេតុ​នៃ​ភាពរុងរឿង​នា​អតីតកាល ដែល​ចង់ ឬ​មិន​ចង់​បាន​ភ្ជាប់​ប្រវត្តិសាស្ត្រ​នៃ​ពូជសាសន៍​ខ្មែរ ពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្នកាល ។ ជា​អច្ឆរិយវត្ថុ​គ្មាន​ពីរ​ក្នុង​លោក ទាំង​គោល​គំនិត​សាងសង់ ទាំង​និមិត្តរូប​ភាព ទាំង​ក្បាច់ក្បូរ​រចនា​ដ៏​វិចិត្រ ប្រាសាទ​នេះ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​មោទនភាព​របស់​ជាតិខ្មែរ គ្រប់រូប​គ្រប់​យុគ​គ្រប់​សម័យ​យ៉ាង​ប្រាកដ ។

ប្រាសាទ​អង្គ​វត្តមាន​កំពូល​ទាំង​អស់​៥ ដែល​មាន​រូបរាង​ជា​ផ្កាឈូក​រីក​ក្រពុំ ហើយ​មាន​សញ្ញា​ត្រីសូ​ល៌ដោត​ពីលើ​កំពូល​នីមួយៗ​ផង ។​
សូមជម្រាបថា នៅលើ​បាកាណ​កំពូល​កណ្តាល​នៃ​ប្រាសាទ​អង្គ​វត្ត មាន​ទ្វារ​ចំហ​រទាំង​៤ តំណាង​ឲ្យ​ទ្វា​រទាំង ៤ ទិស​នៃ​ចក្រ​វា​ឡ តាម​លោក​ធាតុវិទ្យា​បែប​ព្រហ្មញ្ញសាសនា ។ គឺ​នៅ​លើ​កន្លែង​ដ៏​ពិសិដ្ឋ​បំផុត​នេះ​ហើយ ដែល​ពីមុន​មាន​តម្កល់​ចម្លាក់ ព្រះពុទ្ធ​រូប​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ក្រោម​រូបភាព​នៃ​ព្រះ​វិស្ណុ ដ៏​មាន​ម​ហិរិ​ទ្ធ​ទុក​ជា​ទី​សក្ការៈបូជា ពី​សំណាក់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន ហើយ​ថែរក្សា​ដោយ​ពួក​ព្រាហ្មណ៍​បុរោហិត ។

ដោយ​ការផ្លាស់ប្តូរ​សាសនា នា​សតវត្សរ៍​ទី​១៦ ប្រាសាទ​អង្គ​វត្ត​ក៏​បាន​ក្លាយទៅជា​ពុទ្ធ​សា​សនដ្ឋា​ន​ដ៏​ល្បី​មួយ ហើយ​ក្នុង​បរិបទ​នេះ​ហើយ​យើង​ក៏​បាន​ឃើញ មាន​ការប្រើប្រាស់​កំពូល​កណ្តាល​បាកាណ​ខាងលើ​នេះ​បែប​ពុទ្ធ​និយម​ទៅវិញ ដោយ​ទីតាំង​នេះ​ត្រូវបាន​គេ​បិទ​ជិត​ហើយ​នៅ​ជ្រុង​នី​មួយៗ គេ​ឆ្លាក់​ព្រះពុទ្ធ​អង្គ​ថ្ម​ស្ថិត​ក្នុង​ឥរិយាបទ​ឈរ​ទៅវិញ បែរ​ព្រះភ័ក្ដ្រ​ទៅ​ទិស​ទាំង ៤ ។​
នៅ​ឆ្នាំ ២០០៨ កន្លងមក​ក្នុង​ការជួសជុល​នៅលើ​ជាន់​បាកាណ គេ​បាន​រកឃើញ​នូវ​បុរាណវត្ថុ​មួយចំនួន ដែល​ក្នុងនោះ​មាន ក្តារ​មឈូស​មួយ​ធ្វើ​ពី​ថ្ម សម្រាប់​បញ្ចុះ​ព្រះ​អដ្ឋ​ធាតុ​ព្រះមហាក្សត្រ​ស្ថាបនិក នៃ​ប្រាសាទ​នេះ​គឺ​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ។

បើ​យើង​ប្រៀបធៀប​ក្តារ​មឈូស​នេះ​ទៅ​និង​ក្តារ​មឈូស​មួយទៀត នៅ​ប្រាសាទបន្ទាយសម្រែ ឬ​ក៏​នៅ​បេង​មាលា យើង​នឹង​ដឹងថា ប្រពៃណី​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ស្តេច​ក្នុង​ក្តារ​ម​ម្ឈូស ឬ​ក្នុង​កោដ្ឋ​គឺជា​ប្រពៃណីនិយម​ប្រតិបត្តិ​ដោយ​ព្រះមហាក្សត្រ​ក៏ដូចជា ព្រះ​ភិក្ខុសង្ឃ​ខ្មែរ​ធំៗ ហើយ​ជា​អ្វីមួយ​ដែល​ត្រូវ​បាន​គូសបញ្ជាក់ ក្នុង​អតីតកាល​ដោយ​លោក ហ្ស​ក ស៊ឺ​ដេស រួចមកហើយ ។​
ចំណែកឯ​លោក​ទូត​ចិន ជីវ តាក្វាន់ លោក​ក៏​បាន​កត់សម្គាល់​ប្រពៃណី​នេះ​ផងដែរ​ក្នុង​ខណៈ ដែល​លោក​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ព្រះ​រាជធានី​អង្គ​នៅ​ឆ្នាំ​១២៩៧ ដោយ​លោក​បាន​សរសេរថា ប្រាសាទ​អង្គ​វត្ត​គឺជា​កន្លែង​តម្កល់​សព​របស់​ព្រះរាជា​ខ្មែរ ។ ‹​ចេញពី​កំពែង​តាម​ទ្វារ​ខាងត្បូង​នៅ​ចម្ងាយ​ប្រមាណ​ជាង​កន្លះ​លី តាម​ពាក្យ​ច​ចាម​អារាម​គេ​និយាយថា មាន​ចេតីយ​លូ​ប៊ូន (​សង់​តែ​មួយ​យប់​) ។ ផ្នូរ​សព ឬ​ចេតីយ លូ​ប៊ូ​ន ស្ថិតនៅ​ក្រៅ​កំពែង​ខាងត្បូង​ជាង​កន្លះ​លី ហើយ​មាន​បរិវេណ​ព័ទ្ធជុំវិញ​ជា​ដប់​លី និង​មាន​បន្ទប់​ថ្ម​ជាច្រើន​រយ​ទៀតផង​› ។

សរុបសេចក្តី​មក​របកគំហើញ​ខាង​បុរាណវិទ្យា​ខាងលើនេះ គឺជា​ទិន្នន័យ​យ៉ាងសំខាន់​។​យើង​ស្មាន​ពីមុន​មក​ថា​អច្ឆរិយវត្ថុ​នេះ គ្រាន់តែ​ជា​បូជនីយដ្ឋាន​សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះ​វិស្ណុ​ជាទី​គោរព​ សក្ការៈ តែ​ប៉ុណ្ណោះ​ដោយសារ​ខ្វះ​ភស្តុតាង តាមពិតទៅ ទីនេះ​គឺ​ជាទី​គោរព​បូជា​បុព្វការី​ជន ហើយ​ក្រោម​រូបភាព​នៃ​ព្រះអាទិទេព​ឥណ្ឌា ដែលជា​មូលហេតុ​នៃ​ការលេចឡើង នូវ​សំណង់​ស្ថាបត្យកម្ម​ធំៗ ក្នុង​ចក្រភព​ដែល​មាន​ទឹកដី​ដ៏​មហា​ធំធេង​អស្ចារ្យ ៕

ជួន ណាត រូប​សំណាក​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត សាងសង់​ដោយ​សាលាក្រុង​ភ្នំពេញ
Clockwise from top: Throne Hall inside the Royal Palace, Choeung Ek Memorial, The National Museum of Cambodia, Independence Monument,and Wat Phnom

កូអដោនេ: 11°33′N 104°55′E / 11.55, 104.917
ប្រទេសFlag of Cambodia.svg កម្ពុជា
ក្រុងភ្នំពេញ
ចែកជា៧ខណ្ឌ
រដ្ឋបាល
- អភិបាលកែប ជុតិមា
ក្រលាផ្ទៃ
- សរុប៣៧៦ km² (១៤៥,២ sq mi)
ប្រជាជន (២០០៦)
- សរុប២០០៩២៦៤
- ដង់ស៊ីតេ៥៣៤៣,៨/km² (១៣៨៤០,៤/sq mi)
ល្វែងម៉ោងUTC/GMT +៧ (UTC)
កូដតំបន់៨៥៥ (០២៣)
សឺន សាន
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ សឺន សាន
គោរមងារ​ សម្តេចបវរសេដ្ឋាធិបតី សឺន សាន
ថ្ងៃកំនើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១
ស្រុកកំណើត​ សង្កាក់លេខ ៥ ក្រុង​ភ្នំពេញ ប្រទេសកម្ពុជា
បិតា សឺន សាច់
មាតា នាង សន
ជីតា​ខាង​បិតា ឧកញ៉ាសេនាបតី សឺងគុយ
មុខ​ងារជីតា​ខាង​បិតា អភិបាលស្រុកព្រះត្រពាំង (បច្ចុប្បន្ន ខេត្តព្រះត្រពាំង) វីរបុសជាតិកម្ពុជាក្រោម
មរណភាព​​ ថ្ងៃទី ១៩ ខែឆ្នូ ឆ្នាំ ២០០០
កន្លែងមរណៈ​​​​ ទី​ក្រុងភ្នំពេញ