សម្តេចបវរសេដ្ឋាធិបតី សឺន សាន

សម្តេចបវរសេដ្ឋាធិបតី សឺន សាន (ភាសាឡា តាំង៖Son Sann)កើតឆ្នាំ ១៩១១ ស្លាប់ឆ្នាំ​២០០០ ជា ឥស្សរជនខ្មែរមួយរូបដែលជាអ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ា​សេនាបតី​ សឺង គុយ វីរបុរសជាតិកម្ពុជាក្រោម ។ លោក បានបំពេញបេសកកម្មជាច្រើន ដើម្បីសន្តិភាពនិង​ការពារផលប្រយោជន៍ ជូន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជាហើយត្រូវបានគេចាត់ទុកលោកថា ជាមេដឹកនាំដែលប្រកបដោយភាពស្អាតស្អំ ។

មាតិកា

  • ប្រវត្តិ
  • ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា
  • ការសិក្សា
  • តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា
  • ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)
  • គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល
  • លក្ខណសម្បត្តិ
  • អវសានជីវិត
  • ឯកសារយោង

ប្រវត្តិ

សម្តេច បវរសេដ្ឋា សឺន សាន កើតនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាក់លេខ ៥ ក្រុង​ភ្នំពេញ ប្រទេសកម្ពុជា ។បិតារបស់លោកនាមសឺន សាច់ (ភាសាឡា តាំង៖ Son Sach)និង មាតានាម នាង សន(ភាសាឡាតាំង៖ Neang San) ។ បិតារបស់លោកជាអ្នក បន្តវង្សត្រកូលពីឧកញ៉ាសេនាបតី សឺងគុយ (ភាសាឡាតាំង៖Son Kuy) ជាវីរបុសជាតិកម្ពុជាក្រោមនិង អតីតអភិបាលស្រុកព្រះត្រពាំង (បច្ចុប្បន្ន ខេត្តព្រះត្រពាំង)​ដែល​បាន​ពលិកម្ម​ហ៊ាន​ប្តូរ​ជីវិត​ដោយ​យល់​ព្រម​ឲ្យ​យួន​ កាត់​ក្បាល​​ជា​ថ្នូរ​នឹង​ការថែរក្សាជំនឿលើព្រះពុទ្ធសាសនានិកាយថេរវាទ សម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោម ។

ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា

នៅពេលសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ សុផាន វង្ស និងសម្តេចក្សត្រី ស៊ីសុវត្ថិពិនដារ៉ា ព្រះតាជបុត្រា ព្រះរាជបុត្រី នៃករុណាព្រះបាទ សម្តេចព្រះស៊ីសុវត្ថិយាងទៅកម្ពុជាក្រោមបានទទួលដំណឹងអំពី ការបូជាជីវិតរបស់ ឧកញ៉ាសឺង គុយ ក៏បាននាំលោក សឺន សាច់ ជាបិតារបស់សម្តេចបវរសេដ្ឋា សឺនសាន និង ឪពុកមារបស់លោក ម្នាក់ទៀតទៅរាជធានី​ភ្នំពេញ ដើម្បីឲ្យបានបន្តការសិក្សាថែម ទៀត ។ លោក សឺន សាច់ ក៏បានរៀនសូត្ររហូតឡើងដល់ឋានៈ ជាឧបការីរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសុរាម្រឹត ដែលកាលណោះព្រះអង្គមានព្រះតំណែងជារដ្ឋមន្ត្រីក្រសួងកសិកកម្ម


ការសិក្សា

ឆ្នាំ ១៩១៧ លោក សឺន សាច់ បានបញ្ជូន កុមារ សឺន សាន ឲ្យទៅសិក្សានៅសាលាបឋមសិក្សាមីស្សក្នុងរាជធានីភ្នំពេញ ។ ឆ្នាំ ១៩២៧ យុវជន សឺន សាន បានទៅបន្ត ការសិក្សានៅប្រទេសបារាំងរហូតបានប្រឡងជាប់សញ្ញាប័ត្របញ្ចប់ការសិក្សា ជាន់ខ្ពស់ខាងពាណិជកម្មទីក្រុងប៉ារិស (Diplôme des HautesEtudes Com merciales de Paris )នៅឆ្នាំ ១៩៣៣ ហើយបាន វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ។


តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា

  • ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយ ខេត្តបាត់ដំបង ។ ក្នុងរយៈពេលនៃការបំពេញការងារប្រហែលជាពីរ ឆ្នាំកង្វល់របស់លោកភូឈួយសឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាបនិង ការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ឆ្ងន់ឆ្ងរពេក ​ពី​ប្រជារាស្រ្ត​ខ្មែរក្រីក្រ ។
  • ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបាន ទទួលតំណែងជាភូឈួយខេត្តព្រៃវែង ។
  • ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជា ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក ។
  • ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោម​កិច្ច​ដឹក​នាំ​របស់​ព្រះបាទ​ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺងសាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យដែលដឹក​​នាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិពង្ស និងបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុងភ្នំពេញ ឆ្នាំ ១៩៤៧ ដល់ ១៩៤៩ ។

ពេលនោះឯកឧត្តមសឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បានជាប់ឆ្នោតជាប្រធានរដ្ឋសភានៅឆ្នាំ១៩៥១ ដល់១៩៥២ ។

មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើ ការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជា រូបិយវត្ថុជាតិបារាំងនោះ ឯកឧត្តម ត្រូវបាន សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គ មានព្រះតំណែង ជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំ ក្រសួងការបរទេស ។ ដូច្នេះនាពេល នោះឯកឧត្តមសឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។

ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យ ឯកឧត្តម សឺន សាន បង្កើតធានាគារ ជាតិនៃកម្ពុជា ដើម្បីជួយ ឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សានបានធ្វើឲ្យសម្រេចកិច្ចការ នោះបានដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជា អ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺលោកសាស្រ្តាចារ្យProfesseur Achille Dauphin –Meunier ។ ឯកឧត្តម សឺន សាន បានបំពេញ មុខតំណែងជាទេសាភិបាលធានាគាជាតិ នៃកម្ពុជា ចាប់ពីពេល បានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤ ១៩៥៥ រហូតដល់ឆ្នាំ ១៩៦៨ ។ ឯកឧត្តម សឺន សានបានលាលែងពីគ្រប់មុខតំណែង រាជការនា ឆ្នាំ ១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បង របស់លោក និង ចាប់ផ្តើមកាន់សីលប្រាំរហូតចាប់ពីពេល នោះមក ។
ឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរ សេដ្ឋាធិបតី»ពីសម្តេច នរោត្តម សីហនុ ។

ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើក ដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ ១៩៤៨ សន្និសីទ វ៉ាសិង តោន សន្និសីទហ្សឺណែវឆ្នាំ ១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ ១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងការចរចាជាច្រើនទៀតសម្រាប់ ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។

សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់ គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នក កាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។

ឆ្នាំ ១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹក នាំរបស់ សម្តេចនរោត្តម សីហនុ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ) ។

នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ា នយោបាយប្រជាធិបតី សេរីនិយម បែបព្រះពុទ្ធសាសនា និងមាន ជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប ។ ក្រោយរដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបាន ឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ ។​​

ឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះ ផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការ សម្រុះសម្រល បញ្ចប់សង្គ្រាមទាំងមូលនៅប្រទេសកម្ពុជាក៏បុន្តែអន្ត រាគមន៍នេះ ពុំបានសម្រេចដូចបំណង របស់សម្តេចឡើយ ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរ ទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរង គ្រោះ ។ ក្នុងនាមជាប្រធានសមាគមខ្មែរនៅបរទេសសម្តេចបាន ធ្វើឲ្យមតិសាធារណមានការ​ចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរ នៅប្រទេសកម្ពុជានាសម័យនោះ ។

សកម្មភាពសមាគមខ្មែរនៅបរ ទេស បានធ្វើសកម្មភាពផ្សេងៗមាន ដូចជាការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបាន ចូលរួម យ៉ាងសកម្មជាពិសេសពី ព្រះតេជព្រះគុណ យូ ហ៊ុត និង ព្រះតេជ ព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម ។ក្នុងនាមប្រធានសម្តេច​បានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយ​ក្រសួង​ ការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះ បានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភា ន័រវេហ្ស៍ នាដើមឆ្នាំ ១៩៧៨បាន អំពាវនាវឲ្យធ្វើសវនាការអន្តរជាតិ អូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូនជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្ម របស់ខ្មែរក្រហម ។

ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាព ផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅ ព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។

មានឧត្តមសេនីយ៍ជាច្រើនរូបដែលបានចូលរួមមានដូចជា ឧត្តម សេនីយ៍អ៊ឹម ឈូដេត ឧត្តមសេ នីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម ។

ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)

នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។

ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។
សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។

នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។

គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល

  • មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
  • មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
  • មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
  • មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
  • មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
  • មេដាយមាសខេមរៈកីឡាឫទ្ធិ ។
  • មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
  • មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
  • មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
  • មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
  • មេដាយ​ Légion d’honneur ថ្នាក់មហាសេនា ។
  • មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។

លក្ខណសម្បត្តិ

សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាព វៃឆ្លាតក្នុង ការងារ ។ សម្តេចបានប្រសាសន៍មួយៗទន់ភ្លន់តែមិនចេះ តក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយ ស្តីសម្តេចតែងតែរំលឹក អំពី គុណ ព្រះពុទ្ធ ព្រះធ៌មព្រះសង្ឃ ដោយថ្លែង សំអាងលើព្រះឬទេវតាជាប្រធាន ។
សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូត គ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែល គាត់ បានស្លាប់ ។

សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់ ដឹងថាតើសម្តេចត្រូវមានការគោរពស្មោះត្រង់យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។
សម្តេចសឺនសានគោរពដល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ ។ សម្តេច សឺន សាន គោ រពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ។ក្នុងជីវិតចុង ក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេច មានការគិត មមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិនិង របស់ប្រជារាស្រខ្មែរ ។


អវសានជីវិត

នៅថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ ២០០០ សម្តេចបវរ សេដ្ឋាធិបតី សឺន សាន បាន ទទួលអនិច្ចធម្ម នៅទី​ក្រុងភ្នំពេញ ប្រទេសកម្ពុជា ៕


ជួន ណាត រូប​សំណាក​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត សាងសង់​ដោយ​សាលាក្រុង​ភ្នំពេញ
Clockwise from top: Throne Hall inside the Royal Palace, Choeung Ek Memorial, The National Museum of Cambodia, Independence Monument,and Wat Phnom

កូអដោនេ: 11°33′N 104°55′E / 11.55, 104.917
ប្រទេសFlag of Cambodia.svg កម្ពុជា
ក្រុងភ្នំពេញ
ចែកជា៧ខណ្ឌ
រដ្ឋបាល
- អភិបាលកែប ជុតិមា
ក្រលាផ្ទៃ
- សរុប៣៧៦ km² (១៤៥,២ sq mi)
ប្រជាជន (២០០៦)
- សរុប២០០៩២៦៤
- ដង់ស៊ីតេ៥៣៤៣,៨/km² (១៣៨៤០,៤/sq mi)
ល្វែងម៉ោងUTC/GMT +៧ (UTC)
កូដតំបន់៨៥៥ (០២៣)
សឺន សាន
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ សឺន សាន
គោរមងារ​ សម្តេចបវរសេដ្ឋាធិបតី សឺន សាន
ថ្ងៃកំនើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១
ស្រុកកំណើត​ សង្កាក់លេខ ៥ ក្រុង​ភ្នំពេញ ប្រទេសកម្ពុជា
បិតា សឺន សាច់
មាតា នាង សន
ជីតា​ខាង​បិតា ឧកញ៉ាសេនាបតី សឺងគុយ
មុខ​ងារជីតា​ខាង​បិតា អភិបាលស្រុកព្រះត្រពាំង (បច្ចុប្បន្ន ខេត្តព្រះត្រពាំង) វីរបុសជាតិកម្ពុជាក្រោម
មរណភាព​​ ថ្ងៃទី ១៩ ខែឆ្នូ ឆ្នាំ ២០០០
កន្លែងមរណៈ​​​​ ទី​ក្រុងភ្នំពេញ