ប្រវត្តិសាស្រ្តខ្មែរ កម្ពុជា​ក្រោម

កម្ពុជា​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​កាលពី​សម័យ​ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​​ឲ្យដឹង​ថា​កាល​សម័យ​នោះ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នកប្រវត្តិសាស្ត្រ​​សន្មតិ​ហៅថា ចក្រភព​ខ្មែរ​។ នៅក្នុង​សម័យ​នោះ ប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល ​និង​ឫទ្ធានុភាព​ទៅលើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ប្រទេស​មន​,​ប្រទេស​ជ្វា ។​ល​។​

ប្រវត្តិ

ការ ​ដែល​មាន​ឈ្មោះ​កម្ពុជា​លិច​ទឹក​ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​ កម្ពុជា​កណ្ដាល​នេះ​ទេ​​ដែល​ជា​ដែនដី​គោក ។ ចំណែក​ដែនដី​ប៉ែក​ខាងកើត ( កម្ពុជា​ក្រោម​សព្វថ្ងៃ ) នៅ​ជា​ប្រជុំ​កោះ​នៅឡើយ​។នៅ​ទី​​នោះ​ពុំ​សូវ​មាន​បណ្ដាជន​ខ្មែរ​ រស់នៅ​ទេ​(​ ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែល​មាន​របរ​នេសាទ​ត្រី​ជាប្រ​ មុខ​)​ម្ល៉ោះហើយ​ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ ត្រួតពិនិត្យ​ផែនដី​នោះ​ឲ្យបាន​ហ្មតច​ត់​ប៉ុន្មាន​ដែរ​។​​​មហា​ អាណាចក្រខ្មែរ​នា​សម័យ​នោះ​មាន​ព្រំប្រទល់​ដែន​ខាងជើង​ទល់​នឹង​ប្រទេស​ចម្ប៉ា​(​ចាម​ )​ដែល​សព្វថ្ងៃ​នៅ​ត្រង់​ខេ​ត្រ​ប៊ិញ​ធ្វឹ​ន (Binh Thuan), ខាងកើត​ទល់​សមុទ្រ​ចិន​, ខាងលិច​ទល់​នឹង​ទន្លេ​សា​លូ​អ​ង​​ប្រទេស​ភូមា​សព្វថ្ងៃ និង​ខាងត្បូង​ទល់​នឹង​ឈូង​សមុទ្រ​សៀម​។​លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយមក កម្ពុជា​ទឹក​លិច​​ក្លាយ​ជា​ដែនដី​គោក​(​ដោយ​ដីល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់​ )​។​ពេល​នោះ​ប្រជារាស្ត្រ​ខ្មែរ​បាន​នាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ​​ថែមទាំង​ មាន​កំពង់ផែ​មួយ​យ៉ាង​ធំ​គឺ​កំពង់ផែ​ព្រៃនគរ (Saigon ) សព្វថ្ងៃនេះ ។​

នៅ ​ឆ្នាំ​១៨៥៩ អាណានិគម​បារាំងសែស បាន​ចូល​មក​កាន់កាប់​ដែនដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​នគរ​ចម្បា​ដែល​ពេលនោះ​​ស្ថិតនៅក្រោម​អំណាច​យួន ។ ក្រោយមក​នៅ​ឆ្នាំ​១៨៦២ រដ្ឋការ​អាណានិគម​បារាំងសែស បាន​ឃុបឃិត​លួច​ធ្វើ​សន្ធិសញ្ញា​បារាំង- យួន​មួយ​ដោយ​សម្ងាត់ (​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់​ទឹក​ដី មិន​បាន​ដឹង​សោះ )​ប្រគល់​ខេត្ត​ទាំង​៣​នោះ​អោយ​​ស្ដេច​យួនអាណ្ណាម​កាន់កាប់​តទៅ​ដោយ​ស្ថិតនៅ ​ជា​ប្រទេស​ក្រោម​អាណាព្យាបាល​បារាំង​។​ប៉ុន្តែ បារាំងសែស ដាក់​ឈ្មោះ​ភូមិភាគ​នេះ​ហៅថា ​កូស័ងស៊ីន ។​

ស្ដេច​ជ័យ​ជេដ្ឋា​ទី២

​ តាម​ប្រវត្តិសាស្ត្រ​ឲ្យដឹងថា ដើមឡើយ យួន​មិនទាន់​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយ ។​ ​លុះ​ដល់​ស្ដេច​ជ័យ​ជេដ្ឋា​ទី​II យក​បុត្រី​ស្ដេច​យួន​ឈ្មោះ ង៉ុក វ៉ាង​ ( យួនៈNguyễn Phúc Ngọc Vạn )ធ្វើ​ជា​មហេសី​មក ជាតិ​យួន​ក៏​ចាប់​​ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ បន្តបន្ទាប់​គ្នា​រហូត​មក ។ នៅ​ឆ្នាំ ១៦២៣ , ស្ដេច​យួន​បាន​​បញ្ជូន​បេសកជន​មួយ​ក្រុម​មក​ក្រាបបង្គំ​សុំ​ស្ដេច​ ខ្មែរអនុញ្ញាត្តឈ​ប់យក​ពន្ធអាករ​នានា​ក្នុង​ភូមិភាគ​ក្រុងព្រៃ​​នគរ ។ ដោយ​ស្រលាញ់​ប្រពន្ធ​ស្រស់​ល្អ និង​ដោយ​លង់​ក្នុង​កលល្បិច​ស្ត្រី​យួន ស្ដេច​ជ័យជេដ្ឋា​ទី​២ ក៏​អនុញ្ញាត្តិ​​តាម​ពាក្យ​សុំ​របស់​ស្ដេច​យួន ។ តាំងពី​ពេលនោះ​មក យួន​ចាប់ផ្ដើម​វាយលុក​យក​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ​​រហូត​ទាល់តែ​ ទឹកដី​កូស័ងស៊ីន ទាំងមូល​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​យួន​ទើស​សព្វថ្ងៃនេះ ។​

ម្យ៉ាងទៀត តាម​ប្រវត្តិសាស្ត្រ ជាតិ​យួន​នេះ​មាន​មធ្យោបាយ ដ៏​ប្រសិទ្ធភាព​មួយ​ដែល​គេ​តែង​បាន​​ទទួល​ជោគជ័យ​តាំងពី​អតីតកាល​មក​គឺ រឿងស្រី​យួន នេះឯងមើលចុះ​ប្រទេស​ចម្បាដែល​ត្រូវ​រលាយបាត់​​ពី​ផែនទី​ពិភពលោក ក៏​ព្រោះតែ​ស្ដេច​ចាម​យកប្រពន្ធ​យួន​ដែរ ។ រឿង​ទាំងនេះ​ជា​ការពិត​ជាក់ស្ដែង ដែល​គេ​មិន​​អាច​ប្រកែក​បាន​ឡើយ ។

នៅក្នុង ​រាជ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ស​ភាពវឹកវរ និង​ក្នុង​ឥទ្ធិពល​ជាតិ​​យួនកាន់តែ​ធ្ងន់​បន្តិច​ម្ដងៗ​។ ពី​ឆ្នាំ​១៦២០ ដល់​ឆ្នាំ ១៦២៤ , ស្ដេច​អង្គ​នេះ បាន​កែប្រែ​ច្បាប់ទម្លាប់​នានា ក្នុង​ព្រះ​​រាជាណាចក្រ​កម្ពុជា​ទាំងមូល រួច​ក៏​បាន​តាំង​ទីក្រុង​នៅ​ឧត្ដុង្គ។​

វិបត្តិ​រាជ​បល្ល័ង្គ

ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II បាន​សុគត​ក្នុង​ចន្លោះ​ឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​IIមានកូន​៣​នាក់​៖

  • កូន​ទី​១​គឺ ចៅ​ពញាតូ (១៦២៥ -១៦៣១)
  • កូន​ទី​២ (​គ្មាន​បាន​បញ្ជាក់​នៅក្នុង​ពង្សាវតា​រ​​ទេ​) និង​
  • កូន​ទី​៣ គឺ​ព្រះអង្គ​ច័ន្ទ ហៅ​ចៅពញា​ចន្ទ ។​

នៅពេល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II យាង​ចូល​សុវណ្ណ​គ​ត ព្រះ​ឧទ័យ ជា​ឧបរាជ​(​បង​ព្រះ​ជ័យ​ជេដ្ឋា​ទី​II ) បាន​ដណ្ដើម​រាជ្យ​អំពី​កូន​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II(​ការដណ្ដើម​រាជ្យ​រវាង ​ក្មួយ​នឹង​មា​បាន​ផ្ទុះ​ជា​សង្គ្រាម​ក្នុង​​ស្រុក​ក្លាយទៅជា​សោ​កនា​ដ្យ​ កម្មដ៏​សោកសៅ​មួយ​ក្នុង​រាជវង្សានុវង្ស​ក្សត្រ​អង្គ​នេះ​តរៀងមក )​។​

​​

ចៅ​ពញាតូ បាន​គ្រងរាជ្យ​នៅ​ឆ្នាំ ១៦២៥ ហើយ​ទ្រង់​សុវណ្ណ​គ​ត​ទៅ​វិញ នៅ​ឆ្នាំ​១៦៣១ ។ ​ក្សត្រា​នេះ​ត្រូវបាន​ជ័យជេដ្ឋា​ទី​II ជា​បិតា​អប់រំ​យ៉ាង​ហ្មត់ចត់​។ចៅ​ពញាតូមាន​គូ​ដណ្ដឹង​ម្នាក់​គឺ​ព្រះ​នាង​ អង្គ​វត្តី​។​​ប៉ុន្តែនៅពេលដែល ចៅ​ពញាតូ ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ព្រះ​ឧទ័យ ជា​មា បាន​រៀប​អភិសេកព្រះ​នាង​អង្គ​វត្តី​ ។​​ក្រោយមក​,​ចៅ​ពញាតូ​ចាក​ព្រះ​ភ្នួស​, លប​ទាក់ទង​ព្រះ​នាង​អង្គ​វត្តីគេច​ភៀសខ្លួន​ចេញពី​វាំង ។ ប៉ុន្តែ ព្រះ​ឧទ័យ​​ចាប់​បាន​ទ្រង់​ក៏​ធ្វើ​គត់​ក្សត្រ​ទាំងពីរ​អង្គ​នោះ​ទៅ ។ នៅ​ឆ្នាំ ១៦៤០ព្រះ​ឧទ័យ​បាន​លើក​រាជ្យ​ឲ្យទៅ​កូន​​របស់​ខ្លួន​គឺ អង្គន​ន់​។ ពីរ​ឆ្នាំ​ក្រោយមក​ចៅពញា​ចន្ទ​(​កូន​ទី​៣ របស់​ជ័យជេដ្ឋា​ទី​II) បាន​ក្រោក​ឡើង​ប្រឆាំង​រួច​ក៏​​បាន​ធ្វើ​គត់ ព្រះ​ឧទ័យ និង​អង្គន​ន់ ។​

ឃាតកម្ម​ខាងលើនេះ បាន​ធ្វើឲ្យ​សង្គ្រាម​ក្នុងស្រុក​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​រហូតទល់​នឹង​រាជ្យ​ជ័យ​ជេដ្ឋា​ទី​៤​។​

ចៅពញា​ចន្ទ​ទ្រង់​ព្រះនាមព្រះ​រាមណ៍​ចុល​សៈ ​មាន​អគ្គមហេសី​ជា​ជាតិ​ជ្វា ។​​ចំណែក​ព្រះ​បទុម​រាជា​វិញ​(​កូន​របស់​ព្រះ​ឧទ័យ​)​កាលបើ​ឃើញ ចៅពញា​ចន្ទ​ធ្វើ​គត់​បិតា និង​ព្រះរាម​​របស់​ខ្លួន​ដូច្នោះ ក៏​តាំង​បង្ក​ទ័ព ក្រោក​ប្រឆាំង​ពញា​ចន្ទ​ភ្លាម​ដែរ ។ ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ ក៏​ភៀសខ្លួន​ទៅ​ពឹង​​មហេសី​ជ័យជេដ្ឋា​ទី​២ ដែល​ជា​ជាតិ​យួន​ឲ្យជួយ​ច្បាំង ។ ក្ស​ត្រីជាតិ​យួន​នេះ​ធ្វើ​អន្តរាគមន៍​ភ្លាម ដោយ​នាំ​ទ័ព​(​ជនជាតិ​យួន​)​ដែល​ទើបតែ​រំដោះ​រួច​ពី​នឹម​ពួក​តុងកឹង ។ ពេលនោះ ចៅពញា​ចន្ទ​ត្រូវ​យួន​ចាប់​ឃុំ​ក្នុង​ទ្រុង​ដែក​​រួច​បន្ទាប់​មក​ទ្រង់​ សុវណ្ណ​គត់ ។ ព្រះ​បទុម​រាជា​ឈ្នះ​សង្គ្រាម​(​ដោយសារ​យួន​ជួយ​)ក៏​ឡើង​សោយរាជ្យ​ហើយ​​ ទ្រង់​សុវណ្ណ​គត់នៅ​ឆ្នាំ​១៦៧២ ។ ព្រះអង្គ​ជី ជា​បុត្រ​ច្បង ឡើង​ស្នងរាជ្យ​សម្បត្តិ ។ ប៉ុន្តែ ក្រោយ​មក​ព្រះអង្គ​ជី​​ត្រូវ​យួន​ធ្វើ​គត់​ដើម្បី​លើក​អង្គន​ន់ ជា​ឧបរាជ ។​

​ ពេល​ព្រះអង្គ​ជី​សុគត់ ប្អូន​របស់​ក្សត្រ​អង្គ​នេះ​ឡើង​គ្រងរាជ្យ ទ្រង់​សន្មតិ​នាម​ហៅថា ព្រះបាទ​ជ័យ​​ជេដ្ឋា​ទី​IV ។​

កម្ពុជា ​ក្រោម​មិនមែន​វៀតណាម​ខាងត្បូង​ទេ​។​ប្រទេស​ដែល​ហៅ​ថា​វៀតណាម​ ខាងត្បូង​​គឺជា​ដែនដី​រាប់​ចាប់តាំងពី​ខ្សែស្រប​ទី​១៧​ឆ្ពោះ​ទៅ​ប៉ែក​ខាងជើង ។ ចំណែក​ប្រទេស​កម្ពុជា​​ក្រោមឬ​កូសាំងស៊ីនគឺជា​ដែនដី​ស្ថិត​នៅ​ភាគខាងត្បូង​ ប្រទេស​វៀតណាម​​ខាងត្បូង​ចុះ​មក​ទល់​និង​សមុទ្រ​ចិន និង​ឈូង​សមុទ្រ​សៀម ។​ នៅក្នុង​សតវត្ស​ន៍​ទី ១៦, ១៧, ១៨ សាកលលោក​មិនទាន់​ស្គាល់​ឈ្មោះ​កូសាំងស៊ីន​ទេ គេ​ស្គាល់​​ឈ្មោះ​មួយ​ទៀត​សម្រាប់​ភូមិភាគ​នេះ​គឺ​ប្រទេស​កម្ពុជា​។​ ជនជាតិ​យួន​បាន​ចូល​មក​រាតត្បាត​ទឹកដី​កម្ពុជា​ក្រោម​ពី​ឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់​បាន​កាន់កាប់​ទឹកដី​​របស់​ខ្មែរ​នេះ​ផ្ទាល់​នៅឡើយ ព្រោះ​ប្រជារាស្ត្រ​ដែល​ជា​ម្ចាស់​ទឹក​ដី​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​តបត​ ទល់នឹង​ជនជាតិ​​យួន​ជានិច្ច​។​ជនជាតិ​យួន​បាន​ល្បង​ដណ្ដើម​យក​ទឹកដី​កម្ពុជា ​ក្រោម ចាប់តាំងពី​ឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩(​ក្នុង​រយៈពេល​អាណានិគមនិយម​បារាំងសែស ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម​ពេញបន្ទុក​) ។​

នៅ​ចំពោះមុខ​ ការតស៊ូ​ដ៏​ខ្លាំងក្លា​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្រោម ស្ដេច​យួន​បាន​ចុះ​សន្ធិ្ធសញ្ញា​មួយ​ជា​មួយអា​​ណា​និគម​បារាំង នា​ថ្ងៃ​ទី​១៥ មីនា ១៨៧៤ ដោយ​ស្ដេច​យួន​បានប្រកាសថាយួន​គ្មាន​សិទ្ធិ​លើ​ទឹកដី​​កម្ពុជា​ក្រោម​ឡើយ ។

កម្ពុជា​ក្រោម​ប៉ែក​ខាងកើត

ជា ​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ ឬ​សៃ​ហ្គ​ន ។ ផែនដី​នេះ​កាល​សម័យ​នោះ មានឈ្មោះ​​ហៅ​ថា​ស្រុកដូ​ណៃ ។​ ភូមិភាគ ដូ​នណៃ​ នេះ ភាគ​ធំ​សុទ្ធសឹង​ជា​ខ្ពង់រាប ។ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក​នៅពេល​ដែល​ប្រទេស​ខ្មែរ​ កើតសង្គ្រាម​ក្នុង​ស្រុក​គឺ​ក្នុង​រវាង គ​.​ស ១៦២៣ ។ ​ក្នុង​ភូមិភាគ​ដែនដី ដូ​​ណៃ នេះ​មាន​ជា​អាទិ៍​ ខេត្តកោះ​គង ​(Go Cong យួន​ហៅ​ហ្ក​កុង​),​ទួល​តា​មោក​(Thu dau Mot យួន​ហៅ​ធូ​យ៉ូវ​ម៉ូត​),​ព្រះ​សួគ៌ា​(Ba Ria យួន​ហៅ​បារៀ​),​ចង្វារ​ត្រពាំង​(Bien Hoa យួន​ហៅ​បៀ​ន​វ៉ា​),​អូ​កាប់​(Vung Tau យួន​ហៅ​វុងតា​វ​) ។​ ​ វត្ត​ឃ្លាំង ក្នុង​ ខេត្ត​ឃ្លាំង ​ដែលជនជាតិយួន​ហៅ​ថា ​ខេត្ត​សុកត្រាំង​ ​

កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​


វត្ត​ឃ្លាំងក្នុង​ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ហៅ​ថា​ខេត្ត​សុក​ចាំង

ជា ​ដែនដី​ស្ថិត​នៅ​ភាគ​ខាងលិច កំពង់ផែ​ព្រៃនគរ​គឺ​ត្រើយ​ខាងឆ្វេង​ទន្លេសៃ​ហ្គ​ន​,​សព្វ​ថ្ងៃ​គេ​ចូលចិត្ត​ ហៅថា ដែនដី​សណ្ដរ​ទន្លេមេគង្គ ។​​ភូមិភាគ​នេះ​មាន​បណ្ដារាស្ត្រ​ខ្មែរ​រស់នៅ​យ៉ាង​កុះករ​,​សម្បូរណ៍​ដោយ​ ព្រែក​,​ទន្លេ , ​អូ , ជ្រលង ,​បឹងបួរ ។ ដី​នៅ​តំបន់​នេះ​មាន​ជីរ​ជាតិ​ល្អ​ណាស់ សម្រាប់​វិស័យ​កសិកម្ម ។ កម្ពុជា​ក្រោម​ប៉ែក​​ខាងលិច ជា​ភូមិភាគ​ដី​វាលទំនាប​។ នៅក្នុង​សម័យ​នោះ​ភូមិភាគ​នេះ ចែក​ចេញ​តែ​៣​ខែត្រ​ធំៗ គឺ​៖

  1. ខេត្តឡុង​ហូ​(​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកចេញជា​ខែ​ត្រ វិញ​ឡុង​, សា​ដែក​, និង ត្រា​វិញ​)
  2. ខេត្ត​មាត់ជ្រូក​(​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខែ​ត្រចូ​វ​ដុក​, ឡុង​ស្វៀន​, កឹន​ថើ​, និង​សុក​ត្រាំ​ង​)
  3. ​ខេត្ត​ពាម (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត ហា​ទៀង​,​រ៉ា​ច​យ៉ា និង​បាក់​លីវ​) ។​

សូមបញ្ជាក់ ​ថា ដែនដី​កម្ពុជា​ក្រោម​ត្រូវ​រាប់​បញ្ជូ​លកោះ​ពីរផង គឺ កោះ​ត្រឡាច​(Con Son យួន​ហៅ​កូន​សឺ​ន​) និង កោះ​​ត្រល់​(Phu Quoc​យួន​ហៅ​ហ្វូ​កួ​ក​) ។​ ​


អាណាខេត្ត​នៅ​កម្ពុជា​ក្រោម​


នៅ​កម្ពុជា​ក្រោម​ទាំងមូល កាលពី​សម័យមុន ចែកចេញ​ជា​អាណាខេត្ត​ធំៗ​៤​គឺ​៖

  1. អាណាខេត្ត​ដូន​ណៃ
  2. អាណា​ខេត្តលង់​ហោរ
  3. អាណា​ខេត្តមាត់​ជ្រូក
  4. អាណា​ខេត្តពាម

ក្រោយមក ​អាណាខេត្ត​ទាំងនោះ​ត្រូវបាន​បែងចែក​ជា​ខែត្រ​តូចៗ​ចំនួន ២១​ខេត្ត ដែល​នៅ​ប្រើ​រហូត​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។​ ឈ្មោះ​ខេត្ត​ទាំង​២១​នោះគឺៈ​

១- ព្រះ​ត្រពាំង ២-​ស្រុក​ឃ្លាំង​
​៣-​មាត់​ជ្រូក ៤-​ក្រមួន​ ស
៥-​ពល​លាវ ៦-​ទឹកខ្មៅ​
៧-​ពាម ៨-​ព្រែក​ឫស្សី​
៩-​លង់​ហោ​រ ១០-​ពាម​បា​រាជ
១១-​រោងដំរី ១២-​ព្រៃនគរ​
១៣-​ទួល​តា​មោក ១៤-​ផ្សារ​ដែក​
១៥-​ចង្វារ​ត្រពាំង​-​ស្រកា​ត្រី ១៦-​មេ​ស​
១៧-​កោះគង ១៨-​ព្រះ​សួគ៌ា​
១៩-​ផ្សំ​អំបើស ២០-​ឈ្មោះ​ថ្មី​
២១-​អូ​រកាប់​
ជួន ណាត រូប​សំណាក​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត សាងសង់​ដោយ​សាលាក្រុង​ភ្នំពេញ
Clockwise from top: Throne Hall inside the Royal Palace, Choeung Ek Memorial, The National Museum of Cambodia, Independence Monument,and Wat Phnom

កូអដោនេ: 11°33′N 104°55′E / 11.55, 104.917
ប្រទេសFlag of Cambodia.svg កម្ពុជា
ក្រុងភ្នំពេញ
ចែកជា៧ខណ្ឌ
រដ្ឋបាល
- អភិបាលកែប ជុតិមា
ក្រលាផ្ទៃ
- សរុប៣៧៦ km² (១៤៥,២ sq mi)
ប្រជាជន (២០០៦)
- សរុប២០០៩២៦៤
- ដង់ស៊ីតេ៥៣៤៣,៨/km² (១៣៨៤០,៤/sq mi)
ល្វែងម៉ោងUTC/GMT +៧ (UTC)
កូដតំបន់៨៥៥ (០២៣)
សឺន សាន
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ សឺន សាន
គោរមងារ​ សម្តេចបវរសេដ្ឋាធិបតី សឺន សាន
ថ្ងៃកំនើត ថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១
ស្រុកកំណើត​ សង្កាក់លេខ ៥ ក្រុង​ភ្នំពេញ ប្រទេសកម្ពុជា
បិតា សឺន សាច់
មាតា នាង សន
ជីតា​ខាង​បិតា ឧកញ៉ាសេនាបតី សឺងគុយ
មុខ​ងារជីតា​ខាង​បិតា អភិបាលស្រុកព្រះត្រពាំង (បច្ចុប្បន្ន ខេត្តព្រះត្រពាំង) វីរបុសជាតិកម្ពុជាក្រោម
មរណភាព​​ ថ្ងៃទី ១៩ ខែឆ្នូ ឆ្នាំ ២០០០
កន្លែងមរណៈ​​​​ ទី​ក្រុងភ្នំពេញ